ព័ត៌មានអន្ដរជាតិ
កុំប្រហែសខ្លួនឲ្យសោះ! អ្នកមានជំងឺរ៉ាំរ៉ៃទាំងនេះ បើឆ្លងវីរុសបំប្លែងខ្លួន គឺហានិភ័យហើយ
មជ្ឈមណ្ឌលព័ត៌មានរបស់ថៃ បានបង្ហាញទិន្នន័យពីក្រុមអ្នកជំងឺ ៧ ប្រភេទ ងាយឆ្លងនិងប្រឈមហានិភ័យនៃការស្លាប់ ពីវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ដែលកំពុងតែមានវត្តមានលើពិភពលោក។

ក្រុមអ្នកជំងឺទាំងនោះមានដូចជា៖ ជំងឺ លើសឈាម ៧៣ ភាគរយ, ទឹកនោមផ្អែម ៥៥ ភាគរយ, សម្ពាធឈាមខ្ពស់ ៣០ ភាគរយ, តម្រងនោមរ៉ាំរ៉ៃ ១៧ ភាគរយ, បេះដូង ១៣ ភាគរយ, ភាពធាត់ ៨ ភាគរយ និងជំងឺសួត ៨ ភាគរយ ។
អ្នកមានជំងឺប្រចាំកាយ ដែលមានឱកាសឆ្លងលឿន និងងាយប្រឈមហានិភ័យ គួរធ្វើយ៉ាងម៉េចដើម្បីទប់ស្កាត់ឬការពារខ្លួនពីជំងឺកាចសាហាវនេះ។
ចំពោះអ្នកជំងឺមហារីក ដែលកំពុងទទួលការព្យាបាល ឬព្យាបាលដោយប្រើគីមី គួរតែបន្តជួបគ្រូពេទ្យ ( តាមការណែនាំ ) ដើម្បីទទួលការព្យាបាលប្រកបដោយប្រសិទ្ធភាព និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀតដូចជា ទឹកនោមផ្អែម ធាត់ បេះដូង ថ្លើម តម្រងនោម ជាដើម។
លើសពីនេះ ត្រូវថែរក្សាខ្លួនអ្នកដោយការញ៉ាំអាហារ ដែលមានសុខភាពល្អ ហាត់ប្រាណឲ្យបានត្រឹមត្រូវ និងសម្រាកគ្រប់គ្រាន់។
ពាក់ម៉ាសបិទមុខ រាល់ពេលចេញក្រៅ ឧស្សាហ៍លាងសំអាតដៃ មុនពេលហូបអាហារ ឬចាប់កាន់របស់ផ្សេងៗ។

ហាមទៅជិតក្រុមមនុស្សមានហានិភ័យ ដើរហើរច្រើន បើចៀសមិនបាន គួរពិភាក្សាគ្នាដោយរក្សាគំលាតរៀងៗខ្លួន។
ត្រូវរក្សាផ្លូវចិត្តឲ្យរឹងមាំ និងសម្រាកខួរក្បាលពីស្រ្តេសតប់ប្រមល់ ជាពិសេសត្រូវធ្វើសកម្មភាពដែលអ្នកចូលចិត្ត ដូចជា មើលខ្សែភាពយន្ត ស្ដាប់តន្ត្រី ចម្អិនម្ហូបប៉ូវសុខភាព និងចំណូលចិត្តផ្សេងៗទៀត។ ល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វីរុសបំប្លែង Delta វាយលុកសុខភាពក្រុមមនុស្សទាំងនេះខ្លាំងជាងគេ
ចុចអាន៖ម្នាក់ក្នុងចំណោម ៣នាក់ ឆ្លងកូវីដដោយមិនដឹងខ្លួន និងគ្មានរោគសញ្ញាអ្វីទាំងអស់

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម