Connect with us

ព័ត៌មានអន្ដរជាតិ

ពូអ្នករកស៊ីកប់ខ្មោច ក្មួយអ្នករំលោភសាកសព

បានផុស

នៅ

ក្មួយប្រុសរបស់អ្នកកប់ខ្មោចម្នាក់ត្រូវបានប៉ូលិសក្រុង ដាកា ចាប់ខ្លួនពីបទសង្ស័យរួមភេទជាមួយសាកសពស្ត្រីជាច្រើននាក់នៅឯកន្លែងបញ្ចុះសពមួយក្នុងប្រទេសបង់ក្លាដែស។

លោក Munna Vhakta អាយុ២០ឆ្នាំត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តទង្វើដ៏គួរឲ្យស្អប់ខ្ពើនេះរយៈពេលជាងមួយឆ្នាំខណៈពេលកំពុងធ្វើការជាជំនួយការរបស់ពូ។

មន្ទីរពេទ្យ Shaheed Suhrawardy Medical College
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គាត់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីការធ្វើតេស្ត DNA ដែលគេយកចេញពីសាកសពនៅឯទីបញ្ចុះសពមន្ទីរពេទ្យ Shaheed Suhrawardy Medical College ក្នុងរដ្ឋធានី បង់ក្លាដែស។

របាយការណ៍បាននិយាយថា បុគ្គលិកកន្លែងបញ្ចុះសពរូបនេះកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទរួមភេទជាមួយសាកសពបន្ទាប់ពីមានការផ្តល់ព័ត៌មានដល់ប៉ូលិសនៅក្នុងប្រទេសឥណ្ឌា។

អ្នករំលោភសាកសពឈ្មោះ Munna Vhakta

គាត់ត្រូវបានគេបង្ហាញឈ្មោះថាជាក្មួយប្រុសរបស់អ្នកកប់ខ្មោចមន្ទីរពេទ្យលោក Jatan Kumar ដែលបានធ្វើការជាជំនួយការរបស់គាត់អស់រយៈពេល២ឆ្នាំ។

ជំនួយការស្នងការប៉ូលិស CID លោក Jisan Ul Haque បានប្រាប់កាសែត New Age ថា គាត់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទឧក្រិដ្ឋកម្មដែលបានកើតឡើងចាប់ពីខែមីនាឆ្នាំ២០១៩ដល់ខែសីហាឆ្នាំនេះ។

លោកបានបន្ថែមទៀតថា ការរួមភេទជាមួយសាកសពគឺជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរនិងគួរឲ្យស្អប់ខ្ពើមបំផុត។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសមិនបានបញ្ជាក់អំពីចំនួនសាកសពដែលគាត់រំលោភទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ រួមភេទ​ជា​មួយ​អនីតិជន​ដប់​ប្រាំ​ថ្ងៃ​ក្រោយ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន

ចុចអាន៖ កុមារី​ពីរ​នាក់​បងប្អូន ត្រូវ​ឪពុកចុងរំលោភ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម