Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ WHO បញ្ជាក់ថា ក្រុមមនុស្សអាយុពី ២០ ទៅ ៤០ ឆ្នាំ មិនបង្ហាញរោគសញ្ញា គឺងាយនឹងឆ្លងកូវីដ

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភថា វីរុសកូវីដត្រូវបានរីករាលដាលជាទូទៅ លើក្រុមមនុស្សមានអាយុពី ២០ ទៅ ៤០ ឆ្នាំ ដែលពួកគេភាគច្រើនមិនបានដឹងអំពីការឆ្លង។ ប្រការ​នេះ​ធ្វើ​ឲ្យ​​មនុស្ស​ទាំងនោះ ​​​ចុះ​ខ្សោយ​លឿន ​និង​កាន់​តែ​ងាយ​នឹង​ឆ្លង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​អង្គការ WHO ធ្លាប់​បាន​បញ្ជាក់​ថា ​ចំនួន​យុវជន​ដែល​ឆ្លង​ជំងឺ​កំពុង​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក។ ខណៈនេះហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ទន់ខ្សោយ​ប្រឈម​នឹង​ហានិភ័យ​កាន់​តែ​ខ្លាំង ​ដូចជា​មនុស្សចាស់​និង​មនុស្ស​ដែល​មាន​ជំងឺ ​កំពុង​រស់នៅ​ក្នុង​តំបន់​ដែល​មាន​មនុស្ស​ច្រើន ​ហើយ​មាន​លទ្ធភាព​ទទួល​បាន​សេវា​សុខភាព​នៅ​មាន​កម្រិត។

លោក Takeshi Kasai មន្ត្រី​ WHO ​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច បាន​និយាយ​ថា​ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ ១៩ គឺជា​សញ្ញា​មួយ​ដែល​បង្ហាញថា ​កំពុង​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយផ្សេងទៀត។

ដោយឡែក ​បណ្ដា​ប្រទេស​ខ្លះ​បាន​ងាក​ទៅ​រក​វិធានការ​គំលាតសង្គម​ទៅ​មកៗ។ ក្រុមហ៊ុន​ឱសថ​ក៏​កំពុង​ខិតខំ​ស្រាវជ្រាវ​ និង​បង្កើន​ការ​ផលិត​វ៉ាក់សាំង​ប្រឆាំងវីរុស ​​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ស្របគ្នានេះដែរ នៅប្រទេស​កម្ពុជា​យើង ​ជាពិសេស​ក្រុម​យុវវ័យ​ យុវជន​មួយ​ចំនួន ​ហាក់​ភ្លើតភ្លើន​ដើរ​ចេញ​ក្រៅ​ផ្ទះ​ច្រើន​ជាង​មនុស្ស​ចាស់ ឬ​មាន​ការ​ជួប​ជុំ​មិត្តភ័ក្ដិ​ភឿនបន​ ឬ​ដៃគូ​ទំនាក់ទំនង ហើយ​តែង​គិត​ថា​ជា​រឿង​ធម្មតា​សម្រាប់​ពួកគេ។ អ្នកខ្លះ​ក៏​មើល​រំលង​វិធីសាស្ត្រ​របស់​ក្រសួងសុខាភិបាល​ ហើយ​គិត​ថា ឲ្យ​តែ​ពាក់​ម៉ាស​បាញ់​អាកុល​ពេល​ចេញ​ក្រៅ​ គឺ​បាន​ហើយ។

ដូច្នេះ​ហើយ ​ទើប​បុគ្គល​មួយ​ចំនួន​ធំ​ មាន​ផ្ទុក​វីរុស​កូវីដ​ តែ​មិន​បញ្ចេញ​រោគ​សញ្ញា​សំគាល់​ឲ្យ​បាន​ដឹង​ ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជា​ជន​ចម្លង​ទៅ ​ឪពុកម្ដាយ ​បងប្អូន​ មិន​ដឹង​ខ្លួន​ឬ​ឈាន​ទៅ​ដល់​ធ្ងន់ធ្ងរ​ពិបាក​ព្យាបាល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖មូលហេតុដែលយុវវ័យ មានសន្ទុះនៃការឆ្លងកូវីដលឿន ជាងមនុស្សចាស់

ចុចអាន៖យុវវ័យចេញក្រៅញឹក ទៅកន្លែងកកកុញ មកមើលវិធីការពារមនុស្សចាស់ និងក្មេងៗ ពីវីរុសបំប្លែងខ្លួន

ចុចអាន៖កុំប្រហែសខ្លួនឲ្យសោះ! អ្នកមានជំងឺរ៉ាំរ៉ៃទាំងនេះ បើឆ្លងវីរុសបំប្លែងខ្លួន គឺហានិភ័យហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៧ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម