Connect with us

ព័ត៌មានអន្ដរជាតិ

ចិន លើកឡើង ៣ចំណុចសំខាន់ៗ ពាក់ព័ន្ធទំនាក់ទំនងទ្វេភាគីជាមួយ អាមេរិក

បានផុស

នៅ

ក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក Wang Yi កាលពីថ្ងៃចន្ទ បានលើកយកចំណុចសំខាន់ៗចំនួន ៣ លើទំនាក់ទំនង ចិន – សហរដ្ឋអាមេរិក និងជំរុញឲ្យសហរដ្ឋអាមេរិក អនុវត្តតាមលំដាប់លំដោយ ដើម្បីការពារទំនាក់ទំនងទ្វេភាគីកុំ ឲ្យ យ៉ាប់យ៉ឺនជាងនេះ។

លោក Wang បានជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោកស្រី Wendy Sherman នៅទីក្រុង Tianjin ភាគខាងជើងប្រទេសចិន។

ចំណុចសំខាន់ទាំង៣នោះគឺ៖

លោក Wang និយាយថា ទី១ សហរដ្ឋអាមេរិកមិនត្រូវប្រកួតប្រជែង បង្កាច់បង្ខូចឬ ប៉ុនប៉ងបង្វែរទិសដៅនិងប្រព័ន្ធនៃសង្គមនិយមតាមលក្ខណៈចិននោះទេ។ លោកបានបន្ថែមទៀតថា ជាការជ្រើសរើសដោយប្រវត្តិសាស្រ្តនិងប្រជាជនចិន ទិសដៅនិងប្រព័ន្ធរបស់ចិនគឺជាបញ្ហានៃសុខុមាលភាពរបស់ប្រជាជនចិននិងអនាគតរបស់ប្រទេសចិន ក៏ដូចជាផលប្រយោជន៍ស្នូលដែលប្រទេសចិនត្រូវតែប្រកាន់ខ្ជាប់ផងដែរ។

ទី២ សហរដ្ឋអាមេរិកមិនត្រូវព្យាយាមរារាំង ឬរំខានដល់ដំណើរការអភិវឌ្ឍន៍របស់ចិនទេ។ លោកនិយាយថា ប្រជាជនចិនមានសិទ្ធិរស់នៅក្នុងជីវិតប្រសើរជាងមុន ហើយប្រទេសចិនមានសិទ្ធិធ្វើទំនើបកម្ម ព្រោះថាការធ្វើទំនើបកម្មមិនមែនជាសិទ្ធិផ្តាច់មុខរបស់សហរដ្ឋអាមេរិកទេ។ លោកក៏បានទទូចផងដែរដល់សហរដ្ឋអាមេរិក ឲ្យលុបចោលរាល់ទណ្ឌកម្មឯកតោភាគី ការយកពន្ធខ្ពស់ យុត្តាធិការអាវុធយូរអង្វែងនិងការបិទទប់បច្ចេកវិទ្យា ដែលខ្លួនបានដាក់លើប្រទេសចិន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

តម្រូវការទីបីរបស់ចិនគឺ សហរដ្ឋអាមេរិកមិនត្រូវរំលោភលើអធិបតេយ្យភាពរដ្ឋរបស់ចិន ឬធ្វើឲ្យខូចខាតដល់បូរណភាពទឹកដីរបស់ប្រទេសចិនឡើយ។ លោកនិយាយបែបនេះដោយសំដៅទៅលើបញ្ហាពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង ទីបេ ហុងកុង និងតៃវ៉ាន់។ បញ្ហាទាំងនេះមិនដែលនិយាយអំពី “សិទ្ធិមនុស្ស” ឬ “ប្រជាធិបតេយ្យ” នោះទេ ប៉ុន្តែទាក់ទងនឹង “ឯករាជ្យស៊ីនជាំង “ឯករាជ្យទីបេ” និង “ឯករាជ្យភាពហុងកុង”។ លោកបានបញ្ជាក់ជាថ្មីថា គ្មានប្រទេសណា អនុញ្ញាតឲ្យ អធិបតេយ្យភាពនិងសន្តិសុខជាតិរបស់ខ្លួន ឲ្យគេរៀបចំឲ្យឡើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CGTN

ចុចអាន៖ ចិន ជំរុញឲ្យសហរដ្ឋអាមេរិក ផ្លាស់ប្តូរគោលនយោបាយដ៏គ្រោះថ្នាក់ របស់ខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម