ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា វេទនាខ្លាំង ព្រោះជួបទុក្ខផ្ទួនៗ
ទឹកជំនន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានផ្លាស់ទីលំនៅមនុស្សរាប់រយនាក់ បន្ថែមពីលើភាពវេទនារបស់ប្រទេសមួយ ដែលកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩ និងភាពវឹកវរ ដែលបង្កើតឡើងដោយរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ។

ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីចុងសប្តាហ៍មក បានបណ្តាលឲ្យមានទឹកជំនន់នៅក្នុងតំបន់ជាច្រើន ដែលបង្ខំឲ្យបុគ្គលិកថែទាំសុខភាព ជម្លៀសអ្នកជំងឺកូវីដតាមផ្លូវលិចទឹក និងច្រកតូចដើម្បីស្វែងរកកន្លែងស្ងួត។
លោក Pyae Sone បុគ្គលិកសង្គមនៅក្រុង Hlaingbwe ក្នុងរដ្ឋ Kayin បាននិយាយថា “ផ្ទះរាប់រយខ្នង ត្រូវលិចទឹក ហើយគេមើលឃើញតែដំបូលផ្ទះប៉ុណ្ណោះ។ កូវីដ កំពុងតែរីករាលដាលនៅក្នុងទីក្រុង មានមនុស្សជាច្រើនកំពុងឈឺ”។

តំបន់លំនៅដ្ឋានប្រមាណ ៥០០ កន្លែងនៅតាមបណ្តោយព្រំដែនថៃ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ខណៈប្រជាជនរាប់រយនាក់ ត្រូវផ្លាស់ទីលំនៅ។
លោក Joy Singhal ប្រធានប្រតិភូមីយ៉ាន់ម៉ា នៃសហព័ន្ធអន្តរជាតិ កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (IFRC) បាននិយាយថា “ទឹកជំនន់ បានជន់លិចតំបន់ធំ ៗ នៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ដែលជាទឹកជំនន់អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយវាកំពុងបង្កទុក្ខវេទនាបន្ថែមទៀត សម្រាប់ប្រជាជនដែលកំពុងរងគ្រោះរួចទៅហើយ ខណៈខណៈករណីឆ្លងកូវីដ កំពុងហក់ឡើងខ្លាំងទូទាំងប្រទេស”។

លោកបាននិយាយថា IFRC បានធានាជាបន្ទាន់នូវការផ្គត់ផ្គង់ជំនួយបន្ថែម ដើម្បីគាំទ្រដល់ប្រជាជនរាប់ពាន់នាក់ដែលប្រឈមនឹងហានិភ័យពីទឹកជំនន់។
ការឆ្លងកូវីដនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងចាប់តាំងពីខែមិថុនាមក ដោយការឆ្លង ៤,៦៣០ ករណីនិង អ្នកស្លាប់ ៣៩៦ នាក់ ត្រូវបានរាយការណ៍កាលពីថ្ងៃច័ន្ទ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរពេទ្យនិងសេវាបុណ្យសព អះអាងថា ចំនួនអ្នកស្លាប់ខ្ពស់ជាងនេះឆ្ងាយណាស់។

យោធា បានព្យាយាមរក្សាការគ្រប់គ្រង ចាប់តាំងពីឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារខែកុម្ភៈ ដែលបង្កឲ្យមានការតវ៉ា កូដកម្មនិងការប្រយុទ្ធគ្នានៅក្នុងតំបន់ជាច្រើន តាមព្រំដែន។
ដោយមានការខឹងសម្បាចំពោះវេជ្ជបណ្ឌិតដែលប្រឆាំងនឹងកងទ័ព យោធារបស់ប្រទេសមីយ៉ាន់ម៉ាក៏បានចាប់ខ្លួនក្រុមវេជ្ជបណ្ឌិតជាច្រើននាក់ ដែលកំពុងព្យាបាលអ្នកជំងឺកូវីដផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ កូវីដ ធ្វើ ឲ្យ បុគ្គលិក យោធា មីយ៉ាន់ម៉ា វេទនា ជាង ប្រជា ជនធម្មតាទៀត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ