Connect with us

ព័ត៌មានអន្ដរជាតិ

ធ្ងន់ធ្ងរ! ថៃ មានអ្នកស្លាប់និងឆ្លងកូវីដ សុទ្ធតែក្នុងកម្រិត បំបែកកំណត់ត្រាថ្មី

បានផុស

នៅ

ក្រសួងសុខាភិបាល បានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងចំនួនខ្ពស់បំផុតបំបែកកំណត់ត្រាថ្មី១៦៥នាក់ និងឆ្លងថ្មីច្រើនបំផុត ១៧,៦៦៩ករណី។

ក្នុងចំណោមការឆ្លងថ្មី មាន ១៧,៤០៨ករណីជាប្រជាជនទូទៅនិង ២៦១ ករណីជាអ្នកទោសក្នុងពន្ធនាគារ។

ចាប់តាំងពីថ្ងៃទី១ខែមេសាមក នៅពេលកូវីដរលកទី៣ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ៥៣២,១៦៧នាក់ ក្នុងនោះមាន ៣៥២,៨៦៤នាក់បានជាសះស្បើយ។

ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក មានការឆ្លងសរុប ៥៦១,០៣០ករណី ក្នុងនោះមាន ៣៧០,៤៩២នាក់ បានជាសះស្បើយ។

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣គឺមាន ៤,៤៦៨នាក់ ធ្វើឲ្យការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ៤,៥៦២នាក់។

គួរបញ្ជាក់ថា កំណត់ត្រាចាស់ នៃការឆ្លងកូវីដប្រចាំថ្ងៃ ខ្ពស់បំផុតរបស់ថៃ គឺចំនួន ១៦,៥៣៣ករណី កាលពីថ្ងៃពុធចំណែកកំណត់ត្រាចាស់ នៃអ្នកស្លាប់ច្រើនបំផុតគឺ ១៤១នាក់ កាលពីថ្ងៃទី១៧ខែកក្កដា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ បំបែកកំណត់ត្រា! ថៃ មានអ្នកឆ្លងកូវីដច្រើនបំផុត និងស្លាប់ថ្មី ១៣៣នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម