ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង ៤ ប្រភេទ មនុស្សពេញវ័យគួរតែចាក់ ចៀសវាងហានិភ័យដែលប្រឈមនឹងការស្លាប់ធ្ងន់ធ្ងរ
ទោះបីជាមនុស្សពេញវ័យ មានភាពស៊ាំខ្លាំងជាងកុមារ ប៉ុន្តែចំពោះជំងឺមួយចំនួន បើយើងធ្លាប់ចាក់វ៉ាក់សាំង កាលពេលនៅក្មេងក៏ដោយ ក៏កម្រិតនៃភាពស៊ាំបានថយចុះបន្តិចម្តងៗ រហូតលែងមានគ្រប់គ្រាន់សម្រាប់ការពារជំងឺ។ ជាលទ្ធផលវ៉ាក់សាំងថ្មីត្រូវបានគេរកឃើញ និងមិនមែនជាអ្វីដែលត្រូវបានប្រើសម្រាប់កុមារតូចៗទេ។
លោក Kridakorn Kesornkham M.D អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ មកពីមជ្ឈមណ្ឌល Q House Lumpini នឹងប្រាប់ពីវ៉ាក់សាំងអ្វីខ្លះ ដែលចាំបាច់សម្រាប់មនុស្សពេញវ័យ។
១ វ៉ាក់សាំងកញ្ជ្រឹល (Measles-Mumps-Rubella Vaccine : MMR)
ជាធម្មតាអ្នកដែលបានចាក់វ៉ាក់សាំងកញ្ជ្រឹលចំនួនពីរដង មិនចាំបាច់ចាក់ថ្នាំម្ដងទៀតទេ ពីព្រោះកម្រិតនៃភាពស៊ាំគឺខ្ពស់ល្មម ដើម្បីការពារជំងឺអស់មួយជីវិត។ ទោះជាយ៉ាងណាក៏ដោយ មនុស្សពេញវ័យដែលមិនធ្លាប់ទទួលរងពីជំងឺនេះពីមុន រួមទាំងអ្នកដែលមិនធ្លាប់ចាក់វ៉ាក់សាំង ឬមិនបានទទួលវ៉ាក់សាំងពីរដង គួរតែចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដង ជាពិសេសស្ត្រីដែលមានអាយុបន្តពូជ គួរតែទទួលវ៉ាក់សាំងនេះយ៉ាងហោចណាស់ម្ដង និងចៀសវាងមានផ្ទៃពោះរយៈពេល ៣ ខែ បន្ទាប់ពីចាក់វ៉ាក់សាំង។
២ វ៉ាក់សាំងជំងឺអុតស្វាយនិងរើម (Varicella Vaccine)
គួរតែត្រូវបានចាក់ទៅលើអ្នកដែលមិនធ្លាប់ចាក់វ៉ាក់សាំង ឬមិនដែលមានជំងឺអុតស្វាយ ឬជំងឺរើមពីមុនមក។ ស្ត្រីដែលដល់អាយុបន្តពូជ គួរតែចៀសវាងការមានផ្ទៃពោះរយៈពេល ១ ខែ បន្ទាប់ពីចាក់វ៉ាក់សាំងរួច។ អ្នកដែលប្រឈមនឹងជំងឺនេះ គួរតែត្រូវបានទទួលថ្នាំបង្ការ ក្នុងរយៈពេល ៧២ ម៉ោង បន្ទាប់ពីមានការប៉ះពាល់ ដូច្នេះវាអាចការពារបាន។ បើទោះជាលើសពី ៥ ថ្ងៃ វាមិនអាចការពារជំងឺបាន ប៉ុន្តែវាអាចកាត់បន្ថយភាពធ្ងន់ធ្ងរ នៃជំងឺទាំងនេះបាន។
៣ វ៉ាក់សាំងគ្រុនផ្ដាសាយ (Influenza Vaccine)
ជាធម្មតាជំងឺគ្រុនផ្ដាសាយ ជាសះស្បើយនៅក្នុង ៥ ទៅ៧ ថ្ងៃ ប៉ុន្តែការឆ្លងមេរោគអាចធ្ងន់ធ្ងរ និងយូរអង្វែងចំពោះមនុស្សដែលមានភាពស៊ាំទាប។ កុមារតូចៗ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ អ្នកដែលមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺបេះដូងរ៉ាំរ៉ៃជាដើម អាចមានរោគសញ្ញាធ្ងន់ធ្ងរ។ ផលវិបាកនាំឲ្យមានអត្រាមរណភាពខ្ពស់។ ដូច្នេះហើយ វ៉ាក់សាំងនេះ ត្រូវបានគេណែនាំឲ្យចាក់រៀងរាល់ឆ្នាំ ពីព្រោះផ្ដាសាយតែងផ្លាស់ប្ដូរសំពាធរៀងរាល់ឆ្នាំ ជាធម្មតានៅក្នុងរយៈពេលពីររដូវវស្សានិងអំឡុងរដូវរងារ។
៤ វ៉ាក់សាំងជំងឺរលាកសួត (Pneumococcal Vaccine)
ជំងឺរលាកសួត ជាបាក់តេរីនិងជាមូលហេតុចម្បងនៃជំងឺឆ្លង ចំពោះមនុស្សដែលមានភាពស៊ាំទាប។ ជាពិសេសការឆ្លងមេរោគផ្សេងៗ។
ជំងឺរលាកសួតដែលរាតត្បាតត្រូវបានគេហៅថា IPD បណ្ដាលឲ្យមានការឆ្លងមេរោគនៅក្នុងចរន្តឈាម។ ចំពោះមនុស្សពេញវ័យ ការចាក់វ៉ាក់សាំងនេះគឺមានតែមួយដងទេ ប៉ុន្តែថ្នាំរំញោចអាចត្រូវបានចាក់ម្ដងទៀត បន្ទាប់ពីចាក់លើកដំបូងក្នុងរយៈពេល ៣ទៅ៥ ឆ្នាំ។
ទោះយ៉ាងណា មុនទៅចាក់វ៉ាក់សាំងដូចដែលបានរៀបរាប់ សូមពិគ្រោះជាមួយអ្នកជំនាញវេជ្ជសាស្ត្រឲ្យបានត្រឹមត្រូវ។ ព្រោះបើយឺតយ៉ាវអាចប្រឈមនឹងស្លាប់ធ្ងន់ធ្ងរ ខណៈនេះ ការការពារ គឺប្រសើរជាងព្យាបាល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកជំនាញ WHO បញ្ជាក់ថា ក្រុមមនុស្សអាយុពី ២០ ទៅ ៤០ ឆ្នាំ មិនបង្ហាញរោគសញ្ញា គឺងាយនឹងឆ្លងកូវីដ
ចុចអាន៖មូលហេតុដែលយុវវ័យ មានសន្ទុះនៃការឆ្លងកូវីដលឿន ជាងមនុស្សចាស់
ចុចអាន៖អ្នកមានហានិភ័យទាបនិងខ្ពស់នៃករណីឆ្លងកូវីដ គួរធ្វើយ៉ាងម៉េច ក្រោយប៉ះពាល់ជាមួយអ្នកជំងឺ
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច