Connect with us

ព័ត៌មានអន្ដរជាតិ

យោធាមីយ៉ាន់ម៉ា សុំឲ្យបរទេសជួយ ស្របពេលកូវីដកាន់តែអាក្រក់

បានផុស

នៅ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងស្វែងរកជំនួយពីសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ខណៈប្រទេសនេះ កំពុងតស៊ូជាមួយរលកនៃការឆ្លងថ្មី។

ប្រទេសនេះ មានភាពច្របូកច្របល់ចាប់តាំងពីយោធាឡើងកាន់អំណាចកាលពីខែកុម្ភៈមក ដោយមន្ទីរពេទ្យជាច្រើនមិនមានបំពាក់សម្ភារៈគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការកើនឡើងនៃអ្នកជំងឺទេ បន្ទាប់ពីបុគ្គលិកពេទ្យជាច្រើន បានចេញតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ។

បញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់ មិនអាចបញ្ឈប់ការកើនឡើងនៃករណីឆ្លងបានទេ ហើយក្រុមបូជាសពកំពុងបំពេញការងារតាមសមត្ថភាព ខណៈអ្នកស្ម័គ្រចិត្ត កំពុងធ្វើការដើម្បីយក សាកសពមនុស្សដែលបានស្លាប់ ចេញពីផ្ទះរបស់ពួកគេ។

មេដឹកនាំយោធាលោក Min Aung Hlaing បានប្រាប់កិច្ចប្រជុំស្តីពីការសម្របសម្រួល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយសហគមន៍អន្តរជាតិថា ប្រទេសមីយ៉ាន់ម៉ា ប្រហែលជាស្វែងរកថវិកា ពីមូលនិធិឆ្លើយតបកូវីដ-១៩ ដែលបង្កើតឡើងដោយអាស៊ាន។

ស្របពេលជាមួយគ្នានោះ កាសែត Global New Light of Myanmar បានរាយការណ៍ថា កិច្ចខិតខំប្រឹងប្រែង កំពុងធ្វើឡើងជាមួយអាស៊ាននិងបណ្តាប្រទេសជាមិត្តផ្សេងទៀត។

Russia says to boost military ties with Myanmar as junta leader visits
មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing

ការឆ្លងកូវីដថ្មីក្រោម៥,០០០ករណី ត្រូវបានរាយការណ៍កាលពីថ្ងៃពុធ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា តួលេខពិតប្រាកដ ទំនងជាខ្ពស់ជាងនេះ ឆ្ងាយណាស់

គិតត្រឹមពេលនេះ ប្រជាជនប្រហែល ១.៧៥ លាននាក់ បានទទួលការចាក់វ៉ាក់សាំង ក្នុងចំណោមប្រជាជន ៥៤ លាននាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ មីយ៉ាន់ម៉ា វេទនាខ្លាំង ព្រោះជួបទុក្ខផ្ទួនៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម