ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ចាន់អូចា ថា វិបត្តិកូវីដនៅ ថៃ នឹងចប់ក្នុងរយៈពេលយូរបំផុតត្រឹម ៤ សប្ដាហ៍ទៀត
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដ៏អាក្រក់បំផុតរបស់ប្រទេស ចាប់តាំងពីការចាប់ផ្ដើមរោគរាតត្បាត គួរតែត្រូវបានបញ្ចប់ក្នុងរយៈពេល ២ ឬ ៣ សប្តាហ៍ ឬប្រហែលជា ៤ សប្ដាហ៍ទៀត ។

កាសែត Bangkok Post បានរាយការណ៍ថា លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃពុធ ហើយបានណែនាំទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ ឲ្យធ្វើបច្ចុប្បន្នភាពជាសាធារណៈ អំពីវិបត្តិដែលកំពុងកើតមាន ។
ប្រទេសថៃបានបន្តរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ក្នុងតួលេខ ៥ ខ្ទង់អស់រយៈពេលជាង ១០ ថ្ងៃមកហើយ ជាមួយនឹងអ្នកស្លាប់ប្រចាំថ្ងៃច្រើនជាង ១០០ នាក់ ខណៈនៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃ បានរកឃើញករណីឆ្លងថ្មីខ្ពស់បំផុតចំនួន ១៧,៦៦៩ ករណី និងមានអ្នកស្លាប់ ១៦៥ នាក់ ។

ចំណែកយោងតាមលោក Sathit Pitutecha មកពីក្រសួងសុខាភិបាល បានលើកឡើងថា លោកនាយករដ្ឋមន្រ្តីក៏បាននិយាយពីការរឹតបន្តឹងពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ននេះផងដែរ រួមទាំងបម្រាមគោចរនៅទីក្រុងបាងកក នឹងត្រូវពិនិត្យឡើងវិញក្នុងរយៈពេល ១៤ ថ្ងៃ ក៏ដូចជាការសម្រេចចិត្តវិធានការផ្សេងទៀត ផ្អែកលើស្ថានភាពនៅពេលនោះ ហើយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ (CCSA) នឹងត្រូវធ្វើការអំពាវនាវជាបន្ទាន់ ប្រសិនបើការរឹតបន្តឹងនៅដំណាក់កាលនោះ ត្រូវបានធ្វើឡើង ។
លោក Sathit និយាយថា ក្រុមមន្រ្តីនៅឯកិច្ចប្រជុំកាលពីម្សិលមិញ ក៏បានពិភាក្សាពីវិធានការបច្ចុប្បន្ន ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ រួមទាំងគោលនយោបាយបញ្ជូនអ្នកជំងឺទៅខេត្តរបស់ខ្លួនវិញ ដើម្បីទទួលការព្យាបាល និងដើម្បីបន្ធូរបន្ថយសម្ពាធលើមូលដ្ឋានសុខាភិបាលនៅទីក្រុងបាងកក និងខេត្តដទៃទៀតដែលកំពុងតស៊ូដើម្បីដោះស្រាយជាមួយនឹងអត្រាឆ្លងដ៏ខ្ពស់នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ ថៃ ដល់ដំណាក់កាលបែងចែកអុកស៊ីសែន រើសអ្នកជំងឺកូវីដណាត្រូវព្យាបាល និងទុកឲ្យស្លាប់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?