Connect with us

ព័ត៌មានអន្ដរជាតិ

ទុក្ខផ្ទួនៗ ឥណ្ឌូណេស៊ី ជួបគ្រោះផ្ទុះភ្នំភ្លើង ព្រួសកម្ទេចកម្ទីឡើងដល់កម្ពស់ ៤,៥០០ ម៉ែត្រ

បានផុស

នៅ

ភ្នំភ្លើង Sinabung របស់ប្រទេសឥណ្ឌូណេស៊ីបានផ្ទុះឡើងកាលពីថ្ងៃពុធ ដោយព្រួសផ្សែង និងផេះយ៉ាងច្រើនសន្ធឹកសន្ធាប់លើមេឃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារភូគព្ភសាស្ត្រក្នុងស្រុកបាននិយាយថា ការផ្ទុះនៃភ្នំភ្លើងនៅខេត្ត North Sumatra មានរយៈពេលប្រហែល ១២ នាទី ហើយកម្ទេចកម្ទីនៃភ្នំភ្លើង បានហោះឡើងដល់កម្ពស់ ៤,៥០០ ម៉ែត្រទៅក្នុងអាកាស ហើយមានរយៈពេលយ៉ាងយូរ ។

ទន្ទឹមនោះ រូបភាពដែលត្រូវបានស៊ែរដោយទីភ្នាក់ងារនេះ បង្ហាញពីផ្សែងខ្មៅក្រាស់ដែលចេញពីភ្នំភ្លើងង ហើយពពកនៃផ្សែង និងផេះបានរសាត់អណ្ដែតចម្ងាយ ១ ពាន់ម៉ែត្រពីកំពូលភ្នំ ។

បន្ថែមពីនេះ មិនមានបទបញ្ជាជម្លៀសប្រជាជនចេញនោះទេ ពីព្រោះកម្ទេចកម្ទីមិនបានព្រួសទៅដល់ភូមិដែលនៅជិតបំផុតឡើយ ហើយក៏មិនមានការរាយការណ៍ អំពីការរំខានដល់ជើងហោះហើរនៅក្នុងតំបន់នោះដែរ ។

ប៉ុន្តែអាជ្ញាធរបានណែនាំប្រជាជន ឲ្យស្ថិតនៅចម្ងាយ ៥ គីឡូម៉ែត្រជុំវិញរណ្តៅភ្នំភ្លើង ដែលបានទុកចោលអស់រយៈពេលជាច្រើនឆ្នាំ ខណៈសកម្មភាពភ្នំភ្លើងកើនឡើង ។

ភ្នំភ្លើង Sinabung ដែលមានកម្ពស់ ២,៤៦០ ម៉ែត្រ គឺជាភ្នំភ្លើងអសកម្មអស់ជាច្រើនសតវត្សរ៍មកហើយ មុនពេលរញ្ជួយសាជាថ្មីកាលពីឆ្នាំ ២០១០ ដោយបានសម្លាប់មនុស្ស ២ នាក់ ហើយវាបានផ្ទុះឡើងម្តងទៀតនៅឆ្នាំ ២០១៣ និងនៅតែសកម្មខ្លាំង ចាប់តាំងពីពេលនោះមក ។ នៅឆ្នាំបន្ទាប់ការផ្ទុះមួយបានសម្លាប់មនុស្សយ៉ាងតិច ១៦ នាក់ ខណៈ ៧ នាក់ទៀតស្លាប់ក្នុងការផ្ទុះកាលពីឆ្នាំ ២០១៦ ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី ដែលមានប្រជុំកោះជាង ១៧,០០០ មានភ្នំភ្លើងសកម្មជិត ១៣០ ហើយប្រទេសនេះ ស្ថិតនៅលើខ្សែក្រវ៉ាត់ប៉ាស៊ីហ្វិក “Ring of Fire” ដែលមានសកម្មភាពរញ្ជួយកើតឡើងជាញឹកញាប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ធ្ងន់ធ្ងរទៅៗហើយ ឥណ្ឌូណេស៊ី ប្រកាសរកឃើញករណីឆ្លង វីរុសបំប្លែងខ្លួន “Delta Plus” មួយទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៤ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៤ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

Sokha Hotels

ព័ត៌មានពេញនិយម