ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ា រឹបអូសធុងអុកស៊ីសែននាំចូលពី ថៃ តែប្រាប់ថា ខ្ចីប្រើក្នុងមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដសិន
ទីភ្នាក់ងារសារព័ត៌មាន Irawadee បានរាយការណ៍ថា យោធាមីយ៉ាន់ម៉ាបានរឹបអូសធុងអុកស៊ីសែនចំនួន ១០០ ធុងដែលនាំចូលពីប្រទេសថៃ នៅឯអង្គការសប្បុរសធម៌មួយក្នុងទីក្រុងយ៉ាំងហ្គោន ដើម្បីជួយដល់អ្នកដែលឆ្លងជំងឺកូវីដ ១៩ ចំពេលមានវិបត្តិធ្ងន់ធ្ងរក្នុងប្រទេស ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ធុងអុកស៊ីសែនចំនួន ១០០ ធុង ត្រូវបាននាំចូលដោយសប្បុរសជនមួយនៅទីក្រុងយ៉ាំងហ្គោន តាមរយៈស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា ។
បើយោងតាមសេចក្តីថ្លែងការណ៍របស់លោកវរសេនីយ៍ឯក Myo Min Naung បានសារភាពថា លោកបានបញ្ជាឲ្យរឹបអូសយកធុងអុកស៊ីសែន ប៉ុន្តែលោកបានបដិសេធថា លោកមិនបានរឹបអូសយកធុងអុកស៊ីសែនតាមអំពើចិត្តនោះទេ គ្រាន់តែខ្ចីប្រើសម្រាប់ដាក់ក្នុងមន្ទីរពេទ្យ និងមណ្ឌលព្យាបាលដែលមានតម្រូវការបន្ទាន់ប៉ុណ្ណោះ ។

លោកបាននិយាយថា “យើងបានបញ្ជាទិញធុងអុកស៊ីសែនចំនួន ១០០ ធុង សម្រាប់ប្រើប្រាស់នៅតំបន់ Karen ហើយក៏បានបង់ថ្លៃវាហើយផងដែរ ប៉ុន្តែជាអកុសលរោងចក្រអុកស៊ីសែននៅតំបន់ Malaman ដែលផលិតអុកស៊ីសែនសម្រាប់អ្នកជំងឺនៅតំបន់ Karen ត្រូវបានបំផ្លាញ ។ ដូច្នេះយើងសម្រេចចិត្តយកធុងអុកស៊ីសែនចំនួន ១០០ ធុងមកប្រើប្រាស់ជាបន្ទាន់សិននៅមន្ទីពេទ្យ និងមជ្ឍមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ ១៩” ។
ជាមួយគ្នានេះដែរ យោធាមីយ៉ាន់ម៉ាបានផ្តល់ប្រាក់ ៨០ ម៉ឺនបាត (ប្រហែល ៤០ លានគីយ៉ាតមីយ៉ាន់ម៉ា) ដល់អ្នកនាំចូលធុងអុកស៊ីសែនដើម្បីធានាធុងអុកស៊ីសែនត្រឡប់មកវិញ ប៉ុន្តែរហូតមកដល់ពេលនេះមិនមានធុងប្រភេទនេះ ត្រូវបានប្រគល់មកវិញទេ ។

បច្ចុប្បន្ន ប្រជាជនមីយ៉ាន់ម៉ារាប់រយនាក់ត្រូវបានគេរាយការណ៍ថា កំពុងរង់ចាំទិញ និងបញ្ចូលខ្យល់ក្នុងធុងអុកស៊ីសែនសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ ព្រោះធុងអុកស៊ីសែនកំពុងខ្វះខាតខ្លាំង ហើយការខ្វះខាតនេះ ត្រូវបានមនុស្សជាច្រើនជឿថា របបយោធាបានស្តុកអុកស៊ីសែន សម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យរដ្ឋដើម្បីព្យាបាលទាហាន និងគ្រួសាររបស់ពួកគេ ខណៈពេលមានវិបត្តិរបស់ប្រទេសនេះ ចំនួនអ្នកស្លាប់បានកើនឡើង ៤ ទៅ ៥ ដងក្នុងរយៈពេលតែ ២ ខែប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sanook
ចុចអាន ៖ យោធាមីយ៉ាន់ម៉ា សុំឲ្យបរទេសជួយ ស្របពេលកូវីដកាន់តែអាក្រក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?