ព័ត៌មានអន្ដរជាតិ
លោក Duterte ប្រាប់មេភូមិ រារាំងអ្នកមិនចាក់វ៉ាក់សាំង កុំឲ្យចេញពីផ្ទះ
កាលពីថ្ងៃពុធទី២៨ខែកក្កដា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានបញ្ជាឲ្យរដ្ឋាភិបាលរបស់លោក បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អ្នកណាដែលចង់ចាក់ប៉ុណ្ណោះ ខណៈប្រទេសរបស់លោក កំពុងព្យាយាមការពារប្រជាជនពីវីរុសបំប្លែងខ្លួន។

ដោយសារ មានតែ៦ភាគរយនៃប្រជាជន ១១០ លាននាក់របស់ហ្វីលីពីន បានទទួលថ្នាំបង្ការពេញលេញ ដូចនេះមនុស្សរាប់លាននាក់នៅតែងាយរងគ្រោះពីការឆ្លង។ រដ្ឋាភិបាលមានគោលបំណង ចាក់ថ្នាំបង្ការឲ្យបានពេញលេញដល់ប្រជាជន ៧០ លាននាក់ មុនបំណាច់ឆ្នាំនេះ។
លោក Duterte បាននិយាយនៅក្នុងសុន្ទរកថាមួយថា “ចាក់វ៉ាក់សាំងឲ្យតែអ្នកចង់ចាក់បានហើយ”។ លោកក៏បានសម្តែងការព្រួយបារម្ភផងដែរ ចំពោះវីរុសបំប្លែងខ្លួន Delta ដែលកំពុងរីកសាយភាយនៅតំបន់អាស៊ីអាគ្នេយ៍ ហើយបច្ចុប្បន្ននេះ គឺជាវីរុសវាយលុកជាសកល។

ស្របពេលជាមួយគ្នានោះដែរ លោក Duterte បានបញ្ជាឲ្យមេភូមិ រារាំងអ្នកនៅក្នុងសហគមន៍របស់ពួកគេដែលបដិសេធទទួលថ្នាំបង្ការ មិនឲ្យចាកចេញពីផ្ទះ។
លោកនិយាយថា “ខ្ញុំសូមប្រាប់អ្នកថា កុំចាកចេញពីផ្ទះរបស់អ្នកឲ្យសោះ បើអ្នកចេញក្រៅ ខ្ញុំនឹងប្រាប់ប៉ូលិសឲ្យចាប់អ្នកយកទៅផ្ទះវិញ ព្រោះអ្នកគឺជាអ្នកដើរចម្លងរោគ។ ប្រសិនបើអ្នកមិនចង់ជួយប្រទេសដោយការចាក់វ៉ាក់សាំងទេនោះ អ្នកគួរស្នាក់នៅក្នុងផ្ទះប្រសើរជាង”។

នាពេលថ្មីៗ ករណីឆ្លងកូវីដប្រចាំថ្ងៃបានចាប់ផ្តើមកើនឡើង ហើយនៅសប្តាហ៍នេះ អាជ្ញាធរបានផ្អាកការធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ីនិងថៃ ក៏ដូចជាដាក់ការរឹតបន្តឹងនៅក្នុងនិងជុំវិញទីក្រុងម៉ានីលផងដែរ។
គួរបញ្ជាក់ថា ជាមួយការឆ្លង១.៥លានករណីនិងអ្នកស្លាប់ជាង ២៧,០០០នាក់ ហ្វីលីពីន ជាប្រទេសផ្ទុះកូវីដអាក្រក់បំផុតលំដាប់ទី២នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពី ឥណ្ឌូណេស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លើកទី១! ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដខ្ពស់បំផុតមិនធ្លាប់មាន មួយថ្ងៃជាង៧ពាន់ករណី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ