Connect with us

ព័ត៌មានអន្ដរជាតិ

ចិន៖ អាមេរិក ជាអ្នកបំផ្លាញសន្តិភាពធំបំផុត នៅក្នុងតំបន់

បានផុស

នៅ

នាវាពិឃាតនាំផ្លូវមីស៊ីលរបស់កងទ័ពជើងទឹកអាមេរិក បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងសមុទ្រចិនខាងត្បូង ដែលធ្វើឲ្យវា ក្លាយជាការធ្វើដំណើរលើកទី៧របស់នាវាចម្បាំងអាមេរិក នៅឆ្នាំនេះចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន ចូលកាន់តំណែង ហើយជំរុញឲ្យចិនចោទប្រកាន់អាមេរិកថា ព្យាយាមបង្ករឿងដល់យោធារបស់ខ្លួន។

កងនាវាចរអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាពិឃាតនាំផ្លូវមីស៊ីលថ្នាក់ Arleigh Burke របស់អាមេរិកឈ្មោះ USS Benfold បានធ្វើដំណើរឆ្ពោះទៅភាគខាងជើងឆ្លងកាត់តាមច្រកសមុទ្រកាលពីថ្ងៃពុធ។

ការធ្វើសមយុទ្ធនេះ ត្រូវបានបញ្ជាក់ដោយក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ខណៈក្រុមមន្រ្តីនិយាយថា យោធាបានប្រើឧបករណ៍ស៊ើបការណ៍សម្ងាត់ ការឃ្លាំមើលនិងតាមដានរួមគ្នា ដើម្បីតាមដានចលនានៅឯសមុទ្រ និងលើអាកាសនៅជុំវិញកោះតៃវ៉ាន់។

សកម្មភាពចុងក្រោយបំផុតនេះ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ទីក្រុងប៉េកាំង ដោយមេបញ្ជាការកងទ័ពរបស់ខ្លួនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោនគឺជាអ្នកបង្កើតហានិភ័យសន្តិសុខនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ធំជាងគេបំផុត។

ដោយចង្អុលទៅភាពញឹកញាប់នៃចលនារបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ អ្នកនាំពាក្យបញ្ជាការដ្ឋានភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន លោកវរសេនីយ៍ឯក Shi Yi បានហៅសហរដ្ឋអាមេរិកថា ជាអ្នកបំផ្លាញសន្តិភាពនិងស្ថិរភាពធំបំផុតនៅក្នុងតំបន់។

លោកបានបន្ថែមថា កងទ័ពចិនប្រចាំតំបន់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនិងចលនាបង្កហេតុណាមួយ។ កងទ័ពជើងទឹកចិន បានឃ្លាំមើលចលនារបស់នាវាពិឃាតអាមេរិក ហើយប្រទេសចិន មានការប្តេជ្ញាចិត្ត ទំនុកចិត្តនិងសមត្ថភាពក្នុងការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ចិន លើកឡើង ៣ចំណុចសំខាន់ៗ ពាក់ព័ន្ធទំនាក់ទំនងទ្វេភាគីជាមួយ អាមេរិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម