ព័ត៌មានអន្ដរជាតិ
សមាជិកសភាបក្សសាធារណរដ្ឋ អាមេរិក ស្ថិតក្រោមការចាប់ខ្លួន ក្រោយតវ៉ាច្បាប់ពាក់ម៉ាសដាក់ដោយប្រធានសភា
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋមួយក្រុម ដែលបានដើរទៅខាងព្រឹទ្ធសភានៃវិមានកាពីតូលក្នុងការតវ៉ាអំពីច្បាប់ពាក់ម៉ាស់ ដាក់ដោយប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ស្ថិតក្រោមការគំរាមកំហែងចាប់ខ្លួន និងការពិន័យ ។
ដោយបដិសេធមិនពាក់ម៉ាស ក្រុមនេះបានប្រមូលផ្តុំគ្នានៅវិមានកាពីតូល ដើម្បីថតរូបជុំគ្នានៅរសៀលថ្ងៃព្រហស្បតិ៍ មុននឹងបន្តទៅបន្ទប់ព្រឹទ្ធសភាដើម្បីស្តាប់សុន្ទរកថារបស់សមាជិកព្រឹទ្ធសភាលោក Mike Lee ដោយរិះគន់ច្បាប់ពាក់ម៉ាសថ្មីថា មិនស្របតាមរដ្ឋធម្មនុញ្ញ និងមិនមានលក្ខណៈវិទ្យាសាស្ត្រ ។

ក្នុងចំណោមអ្នកបះបោរមកពីគណបក្សសាធារណរដ្ឋទាំងនោះរួមមានលោក Madison Cawthorn មកពីរដ្ឋ North Carolina, លោក Lauren Boebert មកពីរដ្ឋ Colorado, លោកស្រី Marjorie Taylor-Greene មកពីរដ្ឋ Georgia, លោក Matt Gaetz នៃរដ្ឋ Florida រួមជាមួយលោក Louie Gohmert និងលោក Chip Roy នៃរដ្ឋ Texas ។
ដំបូងឡើយ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ លោក Thomas Massie ក៏បានចូលទៅខាងព្រឹទ្ធសភាក្នុងការតវ៉ាអំពីច្បាប់ថ្មីដែលដាក់ដោយប្រធានសភាលោកស្រី Pelosi ។

ទន្ទឹមនោះ លិខិតមួយដែលចេញដោយមេប៉ូលិសវិមានកាពីតូលលោក J. Thomas Manger កាលពីថ្ងៃពុធបានណែនាំដល់មន្រ្តីឲ្យបណ្ដេញអ្នកទេសចរ និងបុគ្គលិកណាដែលមិនព្រមពាក់ម៉ាសចេញពីអគារ ហើយចាប់ខ្លួនពួកគេពីបទចូលដោយខុសច្បាប់ ប្រសិនបើពួកគេបដិសេធ ។
បន្ថែមពីនេះ មន្រ្តីប៉ូលលិសវិមានកាពីតូល ក៏ត្រូវបានគេបញ្ជាឲ្យធ្វើរបាយការណ៍ជាមួយមន្ត្រីប៉ូលិសវិមានសភាផងដែរ ប្រសិនបើសមាជិកសភាណាម្នាក់មិនព្រមធ្វើតាម ហើយពួកគេនឹងត្រូវពិន័យ ។

គួររំឭកថា លោកស្រី Pelosi បានដាក់ច្បាប់ពាក់ម៉ាសលើកដំបូងក្នុងសភាកាលពីឆ្នាំមុន ដោយលើកឡើងពីរោគរាតត្បាតកូវីដ ១៩ ហើយទីបំផុតបានពង្រីកច្បាប់នោះដល់សមាជិកនៅខាងក្នុងបន្ទប់ព្រឹទ្ធសភា ។
ក្រោយមក ការរឹតត្បិតនេះត្រូវបានដកចេញនៅក្នុងខែឧសភា ដែលជាផ្នែកមួយនៃការជំរុញរបស់រដ្ឋបាលលោក Biden ដើម្បីលើកទឹកចិត្តដល់ការចាក់វ៉ាក់សាំង ប៉ុន្តែត្រូវបានដាក់សាជាថ្មីនៅសប្តាហ៍នេះ ចំពេលមានការរីករាលដាលនៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ដែលកំពុងគ្របដណ្ដប់ករណីឆ្លងនៅទូទាំងសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ លោក Blinken ព្រមានឥតលាក់លៀម អំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់ ឥណ្ឌា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ