Connect with us

ព័ត៌មានអន្ដរជាតិ

ព្រោះតែ Delta ហ្វីលីពីន សម្រេចបិទខ្ទប់រដ្ឋធានី ម៉ានីល ទោះត្រូវខាតបង់សេដ្ឋកិច្ច រាប់ពាន់លានដុល្លារ

បានផុស

នៅ

នៅថ្ងៃសុក្រទី៣០ខែកក្កដានេះ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានអនុម័តឲ្យដាក់ចេញនូវវិធានការបិទខ្ទប់រដ្ឋធានី ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta និងដើម្បីការពារប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា តំបន់រដ្ឋធានីម៉ានីល ដែលមានទីក្រុងចំនួន១៦ និងប្រជាជនជាង ១៣ លាននាក់ នឹងត្រូវដាក់នៅក្រោមការបិទខ្ទប់តឹងរ៉ឹងបំផុត ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ២០ ខែសីហា។ លោកទទួលស្គាល់ថា វាគឺជាការសម្រេចចិត្តដ៏ឈឺចាប់ ប៉ុន្តែនេះគឺដើម្បីសេចក្តីសុខដល់មនុស្សរាល់គ្នា។

ការបិទខ្ទប់ ដែលត្រូវបានគេរំពឹងថានឹងធ្វើឲ្យខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ ៤ ពាន់លានដុល្លារ នឹងរារាំងប្រជាជនមិនឲ្យចាកចេញពីផ្ទះ លើកលែងតែការទៅទិញឥវ៉ាន់ចាំបាច់ប៉ុណ្ណោះ ខណៈការទទួលទានអាហារនៅក្នុងកន្លែងបិទជិត ត្រូវបានហាមឃាត់។

លោក Benjamin Abalos ប្រធានក្រុមប្រឹក្សានៃអភិបាលក្រុង បានប្រាប់រ៉យទ័រថា “វីរុសបំប្លែងខ្លួន Delta កំពុងចរាចរណ៍ទូទាំងទីក្រុងម៉ានីល រួចទៅហើយ។ នេះគឺជាអន្តរាគមន៍ដ៏ត្រឹមត្រូវ”។

លោកបន្តថា អភិបាលក្រុង គ្រោងបង្កើនការចាក់វ៉ាក់សាំង ដោយចាក់ឲ្យបាន ២៥០,០០០ ដូសក្នុងមួយថ្ងៃ ពោលគឺកើនឡើងពី ១៥០,០០០ដូស នៅពេលនេះ។

ហ្វីលីពីន ក៏បានពង្រីកការហាមឃាត់លើអ្នកដំណើរមកពី ១០ ប្រទេស រួមមានឥណ្ឌា ឥណ្ឌូណេស៊ី ថៃនិង អារ៉ាប់រួម រហូតដល់ថ្ងៃទី ១៥ ខែសីហា ផងដែរ។

រហូតមកដល់ពេលនេះ ហ្វីលីពីន មានអ្នកឆ្លងជំងឺកូវីដ -១៩ ជាង ១.៥៧ លានករណី និងស្លាប់ជាង ២៧,០០០នាក់។

ហ្វីលីពីន បានរាយការណ៍ថាមានករណីឆ្លងវីរុស Delta ចំនួន ២១៦ ករណី ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពនិយាយថា អាចមានករណីដែលមិនត្រូវបានរកឃើញបន្ថែមទៀត ដោយសារតែល្បឿននៃការធ្វើតេស្តយឺតយ៉ាវ របស់ប្រទេសនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម