Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាយឯកសារសម្ងាត់! អង់គ្លេស មានផែនការមិនព្យាបាលមនុស្សចាស់ និងអ្នកគ្មានសង្ឃឹមរស់ ក្នុងពេលផ្ទុះរោគរាតត្បាត

បានផុស

នៅ

សេវាកម្មសុខភាពជាតិអង់គ្លេស (NHS) បានរៀបចំផែនការសម្ងាត់ ដើម្បីបដិសេធការព្យាបាលចំពោះមនុស្សដែលមានអាយុលើស៧០ឆ្នាំ ក្នុងករណីមានរោគរាតត្បាតនិងបញ្ឈប់ការមើលថែ សម្រាប់អ្នកនៅក្នុងមណ្ឌលថែទាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកសារសម្ងាត់របស់រដ្ឋាភិបាលដែលត្រូវបានសរសេរ បន្ទាប់ពីលំហាត់បណ្តុះបណ្តាលជំងឺរាតត្បាតក្នុងឆ្នាំ២០១៦មួយនេះ បានលម្អិតអំពីផែនការ ដើម្បីការពារមន្ទីរពេទ្យកុំឲ្យណែនតានតាប់ដោយសារតែក្រុមមនុស្សងាយរងគ្រោះ។

នៅក្រោមផែនការនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល អាចអនុញ្ញាតឲ្យគ្រូពេទ្យ ផ្តល់អាទិភាពដល់អ្នកជំងឺខ្លះ ជាជាងអ្នកជំងឺដែលគ្មានសង្ឃឹមរស់ ក្នុងករណីមានរោគរាតត្បាតធ្ងន់ធ្ងរ។

ផែនការនេះ ថែមទាំងបង្ហាញផងដែរថា អ្នកជំងឺខ្លះមិនគួរទទួលបានការថែទាំសំខាន់ណាមួយឡើយ។

ឯកសារ ដែលមើលឃើញដោយកាសែត Telegraph បានបង្ហាញថា រដ្ឋាភិបាលមានគម្រោងជ្រើសរើសអ្នកជំងឺដោយផ្អែកលើ “លទ្ធភាពដែលអាចរស់រានមានជីវិត” ជាជាងតម្រូវការព្យាបាល ប្រសិនបើធនធានជួបបញ្ហា។

ឯកសារសម្ងាត់និងរសើបនេះ  ត្រូវបានបញ្ជូនទៅទីប្រឹក្សារដ្ឋាភិបាល បន្ទាប់ពីពួកគេត្រូវបានព្រាងនៅក្នុងឆ្នាំ២០១៧និង២០១៨។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថា ឯកសារទាំងនេះគឺគ្រាន់តែជាសេចក្តីព្រាងប៉ុណ្ណោះ ហើយមិនបង្ហាញពីគោលនយោបាយផ្លូវការឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ វ៉ាក់សាំងការពារការឆ្លងកូវីដ ២២ លានករណី និងការស្លាប់ ៦០,០០០ នាក់ នៅ អង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម