ព័ត៌មានអន្ដរជាតិ
វីរុសកូវីដបំប្លែងខ្លួនថ្មី អាចសម្លាប់មនុស្សម្នាក់ក្នុងចំណោមបីនាក់ ដែលឆ្លង
ក្រុមអ្នកប្រឹក្សាវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលអង់គ្លេស បានព្រមានថា វីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទថ្មី អាចសម្លាប់មនុស្សមួយភាគបី។

ក្រុមប្រឹក្សាវិទ្យាសាស្ត្រគ្រាអាសន្ន (SAGE) បាននិយាយនៅក្នុងរបាយការណ៍មួយថា វីរុសកូវីដបំប្លែងខ្លួននាពេលអនាគត អាចនឹងសាហាវដូចជំងឺ MERS ដែលសម្លាប់មនុស្ស ៣៥ភាគរយ នៃអ្នកដែលឆ្លង។
SAGE និយាយថា វីរុសបំប្លែងខ្លួនភាគច្រើន ទំនងជាកើតមានឡើងនៅពេលដែលមេរោគ រីករាលដាលយ៉ាងទូលំទូលាយ ហើយអាចផ្លាស់ប្តូររូបរាង ដែលធ្វើឲ្យវាយកឈ្នះវ៉ាក់សាំងបច្ចុប្បន្ន។

ការលេចចេញនូវវីរុសបំប្លែងខ្លួនបែបនេះ អាចនាំឲ្យមានការវិលត្រឡប់ទៅរកការរឹតត្បិត កាន់តែតឹងរ៉ឹង និងការបិទខ្ទប់ជាថ្មី ហើយបង្កផលប៉ះពាល់សេដ្ឋកិច្ចដ៏ធំមួយទៀតដល់ប្រទេស។
ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងថា វីរុសបំប្លែងខ្លួនថ្មី អាចមានភាពធន់នឹងវ៉ាក់សាំងប្រសិនបើវីរុសនោះ ត្រូវបានបង្កើតឡើងពីវីរុសអាហ្វ្រិកខាងត្បូង Beta រួមជាមួយវីរុសឆ្លងសាហាវ Alpha ឬ Delta។

ស្របពេលជាមួយគ្នានោះដែរ លោកស្រីវេជ្ជបណ្ឌិត Philippa Whitford អនុប្រធាន ក្រុមការងារសភាទទួលបន្ទុកកូវីដនៃប្រទេសអង់គ្លេស បានជំរុញឲ្យអ្នកទទួលខុសត្រូវ ត្រូវយកចិត្តទុកដាក់ចំពោះរបាយការណ៍ដែលគួរឲ្យព្រួយបារម្ភនេះ។
នៅក្នុងរបាយការណ៍មួយទៀត ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ការការពារដែលវ៉ាក់សាំងផ្តល់ឲ្យប្រឆាំងនឹងជំងឺកូវីដ-១៩ និងជំងឺធ្ងន់ធ្ងរផ្សេងទៀត ទំនងជាថយចុះជាលំដាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Wales Online

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់