ព័ត៌មានអន្ដរជាតិ
មនុស្សរាប់សែននាក់ ធ្វើបាតុកម្មប្រឆាំងប័ណ្ណសុខភាពកូវីដ នៅ បារាំង
មនុស្សរាប់សែននាក់ បានធ្វើបាតុកម្មនៅទីក្រុងប៉ារីសនិងទីក្រុងដទៃទៀតរបស់ប្រទេសបារាំងកាលពីថ្ងៃសៅរ៍ទី៣១ខែកក្កដា ប្រឆាំងនឹងប័ណ្ណសុខភាពកូវីដ-១៩ ដែលតម្រូវឲ្យមានជាចាំបាច់បើសិនជាចង់ចូលទៅកាន់កន្លែងសាធារណៈ។ តម្រូវការនេះ ត្រូវបានណែនាំដោយរដ្ឋាភិបាល ស្របពេលដែលខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ រលកទី៤។

ក្រុមអ្នកតវ៉ាបានបង្ករបួសដល់មន្ត្រីប៉ូលិសបីនាក់ នៅក្នុងទីក្រុងប៉ារីស។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Gerald Darmanin បាននិយាយនៅលើបណ្តាញសង្គម Twitter ថា បាតុករចំនួន១៩នាក់ ត្រូវបានចាប់ខ្លួន ដោយក្នុងនោះមាន ១០នាក់នៅប៉ារីស។
នេះគឺជាសប្តាហ៍ទី ៣ ជាប់ៗគ្នាហើយ ដែលប្រជាជនប្រឆាំងនឹងវិធានការកូវីដថ្មីរបស់លោក Emmanuel Macron បាននាំគ្នាចេញតវ៉ាតាមដងផ្លូវ។

មន្រ្តីក្រសួងមហាផ្ទៃនិយាយថា មនុស្ស២០៤.០៩០នាក់ បានធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំង រួមទាំង ១៤,២៥០ នាក់នៅប៉ារីសផងដែរ។
គ្រូបង្រៀនម្នាក់ឈ្មោះ Anne ដែលកំពុងធ្វើបាតុកម្មនៅទីក្រុងប៉ារីស បាននិយាយថា “យើងកំពុងបង្កើតសង្គមដាច់ដោយឡែកមួយ ហើយខ្ញុំគិតថា វាមិនគួរឲ្យជឿទេដែលមានការធ្វើបែបនេះ នៅក្នុងប្រទេសសិទ្ធិមនុស្ស។ ដូច្នេះខ្ញុំក៏បានចេញតវ៉ាតាមផ្លូវ ខ្ញុំមិនដែលតវ៉ាពីមុនមកទេនៅក្នុងជីវិតរបស់ខ្ញុំប៉ុន្តែពេលនេះខ្ញុំគិតថា សេរីភាពរបស់យើងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់”។

អ្នកដែលចូលសារមន្ទីរ រោងភាពយន្តឬអាងហែលទឹក ត្រូវបានបដិសេធរួចទៅហើយ ប្រសិនបើពួកគេមិនមានប័ណ្ណសុខភាពដែលបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងកូវីដហើយ ឬធ្វើតេស្តអវិជ្ជមាននាពេលថ្មីៗនេះ។
នៅសប្តាហ៍នេះ សភាបានអនុម័តច្បាប់ថ្មីមួយ ដែលនឹងធ្វើឲ្យការចាក់វ៉ាក់សាំង ក្លាយជាកាតព្វកិច្ចដល់បុគ្គលិកសុខាភិបាល និងពង្រីកតម្រូវការប័ណ្ណសុខភាពដល់បារ ភោជនីយដ្ឋាន កន្លែងតាំងពិព័រណ៍ពាណិជ្ជកម្ម រថភ្លើងនិងមន្ទីរពេទ្យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ