Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មី ខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ

បានផុស

នៅ

សហរដ្ឋអាមេរិក បានប្រកាសមានអ្នកឆ្លងកូវីដប្រចាំថ្ងៃជាង ១០០,០០០ករណីកាលពីថ្ងៃសុក្រ (ថ្ងៃសៅរ៍នៅកម្ពុជា) ដែលនេះជាកំណត់ត្រាខ្ពស់បំផុត ចាប់តាំងពីដើមខែកុម្ភៈឆ្នាំនេះ។

US surpasses Italy to reach grim record in Covid-19 deaths
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យដែលធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃសៅរ៍ ដោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺអាមេរិក (CDC) បានបង្ហាញថា មានករណីថ្មីចំនួន ១០១,១៧១ ករណីនៅទូទាំងប្រទេស។

តួលេខថ្មីនេះ បាននាំឲ្យករណីថ្មីជាមធ្យមប្រចាំសប្តាហ៍កើនដល់ ៧២,៤៩៣ករណី ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក។

ករណីឆ្លងកូវីដ ការចូលព្យាបាលក្នុងមន្ទីរពេទ្យនិងការស្លាប់ កំពុងកើនឡើងជាថ្មីម្តងទៀតនៅស្ទើរតែគ្រប់រដ្ឋរបស់សហរដ្ឋអាមេរិក ដែលជំរុញដោយវីរុសបំប្លែងខ្លួនឆ្លងខ្លាំង Delta។

យោងតាមរបាយការណ៍ប្រចាំសប្តាហ៍របស់ CDC បានឲ្យដឹងថា ការឆ្លងថ្មីជាមធ្យមប្រចាំសប្តាហ៍បានកើនឡើង ៦៤,១ ភាគរយ បើប្រៀបធៀបទៅនឹងទិន្នន័យ ៧ ថ្ងៃមុននេះ។

ស្របពេលជាមួយគ្នានោះ ករណីចូលព្យាបាលក្នុងមន្ទីរពេទ្យជាមធ្យមប្រចាំសប្តាហ៍ ក៏បានកើនឡើង៤៦,៣ភាគរយផងដែរ បើប្រៀបធៀបនឹងសប្តាហ៍មុននោះ។

ចំណែកការស្លាប់ថ្មីជាមធ្យម បានកើនឡើង ៣៣,៣ ភាគរយ បើធៀបនឹងសប្តាហ៍មុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ Delta វាយលុកខ្លាំង លោក បៃដិន ប្រាប់ រដ្ឋ ឲ្យ ផ្តល់ប្រាក់ ១០០ ដុល្លារ ដល់ អ្នក ចាក់ វ៉ាក់សាំងថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម