Connect with us

ព័ត៌មានអន្ដរជាតិ

លោក ប្រាយុទ្ធ កំពុង​ធ្ងន់​នឹង​កូវីដ អ្នក​តវ៉ាទូទាំងប្រទេស​ឲ្យ​ចុះចេញពីតំណែតទៀត

បានផុស

នៅ

ហ្វូង​មនុស្ស​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​នាំ​គ្នា​ចេញ​ពេញ​ផ្លូវ​ដោយ​មធ្យោបាយ​រថយន្ត និង​ម៉ូតូ​នៅ​ទី​ក្រុង​បាំង​កក និង​បណ្តា​ខេត្ត​នានា​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ ដើម្បី​​ទាម​ទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ប្រាយុទ្ធ ចាន់​អ៊ូចា លា​លែង​ពី​តំណែង​ជុំ​វិញ​ចំណាត់​ការ​កូវីដ-១៩ដែល​មិន​ល្អ​ប្រសើរ។

ក្នុង​ក្រុង​បាំងកក អ្នក​បើក​បរ​បាន​បញ្ចេញ​ឡេង​ម៉ូតូ និង​រថយន្ត​​ព្រម​ជា​មួយ​នឹង​លើក​ដៃ​​ឡើង​លើ​បង្ហាញ​​​ម្រាម​៣​​ជា​​កាយវិការនៃ​ការ​តស៊ូ​ជំរុញ​ដោយ​ខ្សែ​ភាព​យន្ត​រឿង “The Hunger Games” ខណៈ​ក្បួន​ហែរ​តវ៉ា​លាត​​សន្ធឹង​រហូត​ដល់​២០​គីឡូម៉ែត្រ​​គិត​ចាប់ពី​វិមាន​ប្រជា​ធិបតេយ្យ​នៅ​កណ្តាល​ទី​ក្រុង​រហូត​ដល់​ព្រលាន​យន្តហោះ Don Mueang។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​តវ៉ា​អាយុ​៤៤​ឆ្នាំ​ម្នាក់​និយាយនៅ​ក្នុង​រថយន្ត​ដោយ​ប្រាប់​ឈ្មោះ Chai ថា ៖«យើង​ស្ទើរ​តែ​មិន​អាច​រស់​នៅ​បាន​ទេ​ឥឡូវ​នេះ គ្រប់​សមាជិក​គ្រួសារ​ខ្ញុំ​រង​ផល​ប៉ះ​ពាល់​ទាំង​អស់»។

«រដ្ឋាភិបាល​បាន​បរាជ័យ​ផ្តល់​វ៉ាក់សាំង​ឲ្យ​ទាន់​ពេល​វេលា និង​ពួក​យើង​ជា​ច្រើន​អត់​ទាន់​ចាក់​វ៉ាក់សាំង​ទេ។ ប្រសិន​បើ​មិន​ចេញ​មក​អំពាវ​នាវ​ រដ្ឋាភិបាល​នឹង​នៅ​តែ​ព្រងើយ​ចំពោះ​ពួក​យើង»។ លោក​បាន​បញ្ជាក់។

ការ​តវ៉ា​ដូច​នៅ​ទី​ក្រុង​ដែរ ក៏​មាន​​​នៅ​តាម​បណ្តា​ខេត្ត​នានា​ជា​ច្រើន​ដូច​ជា ខេត្ត Tak, Khon Kaen, Kanchanaburi, Surat Thani, Nakhon Sawan, Phetchabun និង Nakhon Ratchasima ជា​ដើម។

អ្នក​រៀប​ចំ​ការ​តវ៉ា​ម្នាក់​នៅ​ខេត្ត Nakhon Sawan សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ៖«គ្មាន​នរណា​ម្នាក់​ចង់​ចេញ​តវ៉ា​ក្រោមស្ថានភាព​បែប​នេះ​ទេ ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​ស្រឡាញ់​ជីវិត។ ប៉ុន្តែ​យើង​មិន​អាច​ទ្រាំ​បាន​ទេ​នឹង​ការ​គ្រប់​គ្រង​មិនល្អ​របស់​នាយក​រដ្ឋ​មន្ត្រី ប្រាយុទ្ធ ចាន់អ៊ូចា​ អំពី​កូវីដ-១៩»។

លោក Jessada Iem-un អ្នកសម្រប​សម្រួល​ក្នុង​ការ​ជួប​ជុំ​​នៅ​ខេត្ត​ Kanchanaburi និយាយ​ថា រដ្ឋាភិបាល​គួរ​ទទួល​ខុស​ត្រូវចំពោះ​បរាជ័យ​របស់​ខ្លួន​ជុំ​វិញ​ការ​ដោះ​ស្រាយ​​វិបត្តិ​កូវីដ-១៩​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​គឺ​ត្រូវ​ចុះ​ចេញ​ពី​អំណាច។

ប្រទេស​ថៃ​មាន​គោល​ដៅ​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ជន​ឲ្យ​បាន​៥០​លាន​នាក់​​ក្នុង​ឆ្នាំ​២០២១​ ប៉ុន្តែ​រហូតប​ដល់​ពេល​នេះ​ទើប​ចាក់​បានពេញ​ទាំង​ពីរ​ដូស​​បាន​​តែ​​៥.៨%នៃ​ប្រជា​ជន​ប៉ុណ្ណោះ ខណៈ​អ្នក​ចាក់​បាន​មួយ​ដូសបាន​២១%។​

កាល​ពី​ថ្ងៃ​អាទិត្យ ទី​១ ខែ​សីហា ថៃ​មាន​ករណី​ឆ្លង​ថ្មី​ច្រើន​បំផុត​ដល់​ ១៨ ០២៧នាក់ និង​ស្លាប់​១៣៣​នាក់​ដែល​សរុប​ករណី​ឆ្លង ៦១៥ ៣១៤​នាក់ និង​ស្លាប់​៤៩៩០នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

លោក ត្រាំ ប្រាប់​ថា​នឹង​បង្កើត​ទំនាក់ទំនង​ជាមួយ​លោក គីម ជុងអ៊ុន សាជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

លោក ម៉ាក រូតេ៖ ណាតូនឹងអាប់ឱន បើអ៊ុយក្រែន ចាញ់រុស្ស៊ី 

ព័ត៌មានជាតិ២៩ នាទីutes មុន

រដ្ឋាភិបាលកម្ពុជាបន្តផ្តល់អត្ថប្រយោជន៍ពិសេសសម្រាប់គម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុដល់ដំណាច់ឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Unicef៖ សិស្ស​សាលា​ ២៤២​លាន​នាក់បូក​កុមារ​​​កម្ពុជា​ផង ​រងផលប៉ះពាល់​ដោយសារបញ្ហាអាកាសធាតុ​ក្នុង​ឆ្នាំ​២០២៤

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ក្រសួងការបរទេសរុស្ស៊ី ចោទ​ អ៊ុយក្រែន​ជួញដូរ​សរីរាង្គ​គ្រឿងក្នុង​មនុស្ស​​​​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ២១ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម