Connect with us

ព័ត៌មានអន្ដរជាតិ

កុំបារម្ភ! ការចាក់វ៉ាក់សាំងលាយគ្នា បង្កើតប្រព័ន្ធភាពស៊ាំខ្លាំងក្លាប្រឆាំង វីរុស

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃអាទិត្យទី ០១ ខែសីហា បានប្រកាសសម្រេចឲ្យចាក់វ៉ាក់សាំង ដូសទី៣ ទៅលើប្រជាជនកម្ពុជា ដោយយកវ៉ាក់សាំង AstraZeneca ជាដូសជំរុញ។

សម្ដេចតេជោបានបញ្ជាក់ថា សម្រាប់ប្រជាជន ដែលចាក់វ៉ាក់សាំង ប្រភេទ Sinopharm និង Sinovac រួចហើយ ត្រូវចាក់ AstraZeneca ជាដូសទី៣។

ងាកទៅប្រទេសអង់គ្លេសឯណោះវិញ ការសាកល្បង Com-COV របស់សាកលវិទ្យាល័យ Oxford ដែលពាក់ព័ន្ធនឹងអ្នកស្ម័គ្រចិត្តជាង ៨០០ នាក់ បានធ្វើការពិនិត្យប្រសិទ្ធភាពនៃវ៉ាក់សាំង AstraZeneca និង Pfizer ចំនួន២ដូស ឬចាក់លាយគ្នា មួយប្រភេទមួយដូស។

យោងតាមលទ្ធផល ការចាក់វ៉ាក់សាំង Pfizer លាយជាមួយ AstraZeneca បានបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំយ៉ាងខ្លាំងក្លាប្រឆាំងនឹងវីរុស។

លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា លំដាប់លំដោយនៃការចាក់វ៉ាក់សាំង បានបញ្ចេញភាពខុសគ្នា ដោយការចាក់ AstraZeneca មុន Pfizer បានបង្កឲ្យមានអង់ទីគ័រនិងការឆ្លើយតបរបស់កោសិកា T-cell ខ្ពស់ជាងការចាក់ Pfizer មុន AstraZeneca។

កោសិកា T-cell បានជំរុញការផលិតអង់ទីគ័រនិងជួយប្រយុទ្ធប្រឆាំងនឹងកោសិកាដែលឆ្លងមេរោគ។

ដោយឡែក កាលពីខែឧសភា ការសិក្សារបស់អេស្ប៉ាញ ដែលមានការចូលរួមពីអ្នកស្ម័គ្រចិត្តជាង ៦០០ នាក់បានរកឃើញថា ការចាក់វ៉ាក់សាំង AstraZeneca មុន Pfizer មានប្រសិទ្ធភាពជាងការចាក់ AstraZeneca ចំនួន២ដូស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ សម្ដេចតេជោ សម្រេចឱ្យចាក់​ដូស​​ទី៣ យកវ៉ាក់សាំង​AstraZenica ទៅចាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

លោក ឌួង ឆាយ
សន្តិសុខសង្គម១៨ ម៉ោង មុន

អាជ្ញាសាលាទុកពេល៧ថ្ងៃជាកំហិតឲ្យលោក ឌួង ឆាយ ប្រគល់កូនស្រីទៅអតីតភរិយា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្សី ច្រានចោលការអំពាវនាវឲ្យប្រគល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ទៅ​អ៊ុយក្រែន​វិញ

Sokha Hotels

ព័ត៌មានពេញនិយម