ព័ត៌មានអន្ដរជាតិ
មនុស្សចាស់នៅ អ៊ីស្រាអែល ទទួលការចាក់វ៉ាក់សាំងដូសទី ៣ មុនគេ
រដ្ឋាភិបាលអ៊ីស្រាអែលកំពុងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ៣ ដល់មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ដែលអាចចម្លងបានយ៉ាងឆាប់រហ័ស ។
យុទ្ធនាការចាក់ដូសបន្ថែមនេះ បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ។ រដ្ឋាភិបាលនិយាយថា ចំនួនពលរដ្ឋដែលចាក់វ៉ាក់សាំងហើយ ហើយឆ្លងជំងឺកូវីដ ១៩ បានកើនឡើងរោគសញ្ញាធ្ងន់ធ្ងរ ។
អ៊ីស្រាអែលមានប្រជាជន ៩.៣ លាននាក់ ខណៈមនុស្សជាង ៨០ ភាគរយដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ បានទទួលវ៉ាក់សាំងចំនួន ២ ដង ។
កន្លងមក ចំនួននៃករណីឆ្លងប្រចាំថ្ងៃជាបណ្តោះអាសន្ន នៅអ៊ីស្រាអែលបានធ្លាក់ចុះមកក្រោម ១០ ករណីប៉ុណ្ណោះ ប៉ុន្តែនៅប៉ុន្មានថ្ងៃថ្មីៗនេះ តួលេខឆ្លងថ្មីបានកើនឡើង ២ ពាន់ករណី ។
ទន្ទឹមនោះ គិតត្រឹមថ្ងៃអាទិត្យ ប្រទេសនេះមានអ្នកជំងឺកូវីដចំនួន ២១២ នាក់មានរោគសញ្ញាធ្ងន់ធ្ងរ ហើយវាគឺជាការកើនឡើងជាង ១៨០ នាក់ពីមួយខែមុន ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសអ៊ីស្រាអែល មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ៨៧ ម៉ឺនករណី និងមានអ្នកស្លាប់ ៦,៤៧៧ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ីស្រាអែល នឹងចាក់វ៉ាក់សាំងដូសទី ៣ ដល់ប្រជាជនចំណាស់អាយុ ៦០ ឆ្នាំឡើងទៅ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា