ព័ត៌មានអន្ដរជាតិ
អ្នកជំនាញអះអាងថា មេរោគស្រដៀងនឹងវីរុស SARS-CoV-2 មានតាំងពីឆ្នាំនេះមកម្ល៉េះ
លោក Didier Pittet អ្នកជំនាញខាងជំងឺឆ្លងនៅមន្ទីរពេទ្យសាកលវិទ្យាល័យហ្សឺណែវ និងជាអ្នកបង្កើតទឹកអនាម័យលាងដៃបានប្រាប់សារព័ត៌មាន Sputnik នៅក្នុងបទសម្ភាសន៍មួយថា មេរោគដែលស្រដៀងទៅនឹងវីរុស SARS-CoV-2 អាចមានតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ។

លោក Pittet ថា “ឆ្នាំ ២០១៣ នៅក្នុងប្រទេសចិន ចម្ងាយប្រហែល ១,១០០ គីឡូម៉ែត្រពីទីក្រុងអ៊ូហាន នៅក្នុងរូងភ្នំដែលអ្នកជំនាញខាងវិទូកំពុងស្រាវជ្រាវ បានរកឃើញវីរុសដែលមានលក្ខណៈប្រហាក់ប្រហែលនឹងជំងឺកូវីដ ៩៦ ភាគរយ ហើយវាអាចត្រូវបានចម្លងទៅមនុស្ស ដែលកំពុងធ្វើការក្នុងរូងនោះ” ។
អ្នកជំនាញបានបន្តថា នេះមិនមែនមានន័យថា វីរុសត្រូវបានបង្កើតឡើងដោយសិប្បនិម្មិតនោះទេ ប៉ុន្តែវាអាចមានន័យថា វីរុសនេះស្រដៀងទៅនឹងវីរុស SARS-CoV-2 ត្រូវបានរកឃើញនៅឆ្នាំ ២០១៣ ហើយការពិតនេះត្រូវបានលាក់បាំង ។

លោកបានបន្តថា “ហើយវាបានក្លាយជាជំងឺរាតត្បាត និងសាយភាយនៅក្នុងធម្មជាតិមួយរយៈ ។ មានភស្តុតាងបញ្ជាក់ថា ប្រជាជននៅទ្វីបអឺរ៉ុ បនិងអាស៊ីឆ្លងជំងឺកូវីដ ១៩ មុនពេលវីរុសនេះត្រូវបានគេស្គាល់ទូទាំងពិភពលោក” ។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីជំងឺរាតត្បាតកូវីដ ១៩ នៅខែមីនា ឆ្នាំ ២០២០ ហើយរហូតមកដល់ពេលនេះ មនុស្សជិត ២០០ លាននាក់បានឆ្លង និងជាង ៤ លាននាក់នៅទូទាំងពិភពលោកបានស្លាប់ ដោយសារវីរុសនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ WHO ថា វីរុសបំប្លែងខ្លួនឥណ្ឌា នឹងគ្រប់គ្រងពិភពលោកក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ