ព័ត៌មានអន្ដរជាតិ
ប្រធាន AZ ប្រចាំអូស្ត្រាលីភ្ញាក់ផ្អើល និងខកចិត្តជុំវិញវ៉ាក់សាំងខ្លួននៅអូស្ត្រាលី
ប្រធានក្រុមហ៊ុនវ៉ាក់សាំង AstraZeneca ប្រចាំប្រទេសអូស្ត្រាលី លោកស្រី Liz Chatwin បានសម្តែងការភ្ញាក់ផ្អើល និងខកចិត្តចំពោះការទទួលវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនលោកស្រីនៅប្រទេសអូស្ត្រាលី ខណៈចែករំលែកផែនការសម្រាប់ការចាក់បន្ថែមដូសដើម្បីប្រយុទ្ធកូវីដ-១៩។
លោកស្រី Chatwin បានឲ្យដឹងថា ក្រុមហ៊ុនបានកំពុងធ្វើការផ្លាស់ប្តូរវ៉ាក់សាំងដែលអាចមាននៅឆ្នាំនេះ ប្រសិនបើចាំបាច់។ ការចាក់វ៉ាក់សាំង AstraZeneca ទាំងពីរដូសបច្ចុប្បន្ននេះមានប្រសិទ្ធភាព៩២%ក្នុងការការពារមិនឲ្យឈឺចូលមន្ទីរពេទ្យ រាប់ទាំងវីរុសកាច Delta ផង។
លោកស្រី Chatwin មានប្រសាសន៍នៅថ្ងៃចន្ទនេះថា ៖«រហូតដល់ពេលនេះ គ្មានវីរុសបំប្លែងខ្លួនណាមួយដែលបានលេចចេញធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពរបស់វ៉ាក់សាំងយើងឡើយ»។

ការផ្លាស់ប្តូរដំបូន្មានសុខភាព និងសារនយោបាយចាក់លាយចម្រុះអំពីលក្ខខណ្ឌឈាមកកដ៏កម្របានជារនាំងដល់អ្នកស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង AstraZeneca នៅអូស្ត្រាលី។
លោកស្រី Chatwin មានប្រសាសន៍ថា ក្រុមហ៊ុនមានមោទនភាពដែលកំពុងផ្តល់វ៉ាក់សាំង១ប៊ីលានដូសដល់ប្រទេស១៧០ទូទាំងពិភពលោក ខណៈប្រជាជននៅចក្រភពអង់គ្លេស ២២.៥លាននាក់បានចាក់វ៉ាក់សាំងនេះ។
«ជាទូទៅ យើងមានការភ្ញាក់ផ្អើលចំពោះការជជែកវែកញែកច្រើនអំពីវ៉ាក់សាំងរបស់យើង ហើយក៏ខកចិត្តដែរ អ្នកអាចនិយាយ មិនមានមនុស្សច្រើនទេនៅអូស្ត្រាលីបានចាក់វ៉ាក់សាំងនេះ»។ លោកស្រីបានបន្ថែម។
ក្រុមទីប្រឹក្សាបច្ចេកទេសអូស្ត្រាលីស្តីពីការចាក់ថ្នាំបង្ការ (Atagi) បានណែនាំយ៉ាងម៉ត់ចត់ដល់ប្រជាជននៅទីក្រុងស៊ីដនីឲ្យទៅចាក់វ៉ាក់សាំងរាប់ទាំងវ៉ាក់សាំង AstraZeneca ផង។
វ៉ាក់សាំង Pfizer នៅតែជាវ៉ាក់សាំងពេញនិយមសម្រាប់មនុស្សក្រោមអាយុ៦០ឆ្នាំ ប៉ុន្តែមនុស្សធំពេញវ័យអាចស្វែងរកចាក់វ៉ាក់សាំង AstraZeneca បានពីក្រុមវេជ្ជបណ្ឌិត។
ប្រធានសុខាភិបាលរដ្ឋ Queensland លោកស្រី Jeannette Young បានប្រាប់អ្នកកាសែតនៅថ្ងៃចន្ទនេះថា លោកស្រីនៅតែមិនចង់ឲ្យមនុស្សវ័យក្មេងចាក់វ៉ាក់សាំង AstraZeneca។ «ខ្ញុំធ្លាប់បាននិយាយថា ខ្ញុំមិនចង់មនុស្សអាយុ១៨ឆ្នាំចាក់វ៉ាក់សាំង AstraZeneca ទេ។ ហើយឥឡូវនេះ ខ្ញុំនៅតែមិនចង់ដដែល»។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានឲ្យដឹងថា ការផ្ទុះឆ្លងបានផ្លាស់ប្តូរតុល្យភាពនៃហានិភ័យរវាងវីរុសកូរ៉ូណា និងផលប៉ះពាល់ដ៏កម្រ។ អត្រាចាក់វ៉ាក់សាំង AstraZeneca បានកើនឡើងយ៉ាងឆាប់រហ័សនៅរដ្ឋ NSW ក្នុងចំណោមមនុស្សអាយុ១៦ទៅ៣៩ឆ្នាំ។

លោកថា ៖«ការបើកបររថយន្តពេញមួយឆ្នាំមានហានិភ័យជាងវ៉ាក់សាំងទៅទៀត។ រឿងដែលមនុស្សធ្វើភាគច្រើនបំផុតនៃជីវិតរបស់ពួកគេ មិនថានៅកន្លែងធ្វើការ ឬកន្លែងផ្សេងទេ គឺហានិភ័យជាងចាក់វ៉ាក់សាំង។ វាមានកម្រិតហានិភ័យទាបណាស់ តែអ្នកត្រូវការយល់ព្រម ប្រសិនបើអ្នកអាយុក្រោម៦០ឆ្នាំ»។
លោកស្រី Chatwin មានប្រសាសន៍ថា ហានិភ័យនៃការវិវត្តទៅជាឈាមកកគឺនៅក្នុងអ្នកជំងឺកូវីដ-១៩ខ្ពស់ជាងការចាក់វ៉ាក់សាំងដល់ទៅ១០ដង។ «កូវីដសម្លាប់មនុស្ស។ អត្ថប្រយោជន៍របស់វ៉ាក់សាំងជាក់ច្បាស់។ យើងដឹងថា មានពិភពទិន្នន័យពិតប្រាកដ។ ហានិភ័យនៃឈាមកកគឺតិចណាស់»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ