Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាន់តែមួយខេត្ត ថៃ មានគ្រូពេទ្យជួរមុខដល់ទៅជាង ៣០០នាក់ ឆ្លងកូវីដ 

បានផុស

នៅ

បុគ្គលិកពេទ្យជាង ៣០០ នាក់នៅទូទាំងស្រុកចំនួន ៣ ក្នុងខេត្តសាមុតសាខន ប្រទេសថៃ បានឆ្លងជំងឺកូវីដ-១៩។ នេះបើតាមការឲ្យដឹងពីអភិបាលខេត្តលោក​ Veerasak Vichitsangsri។

លោកអភិបាលបានផ្តល់តួលេខនេះ នៅលើទំព័រ Facebook របស់លោកកាលពីម្សិលមិញដោយនិយាយថា ខេត្តបានចែកចាយកញ្ចប់ជំនួយសង្គ្រោះ ដល់គ្រូពេទ្យដែលឆ្លងរោគខណៈពេលកំពុងបំពេញការងារ។

ក្រុមគ្រូពេទ្យត្រូវបានដាក់ពង្រាយនៅទូទាំងស្រុក Muang, Ban Phaeo និង Krathum Baen។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់រដ្ឋាភិបាល ឲ្យចាក់វ៉ាក់សាំង Pfizer ដូសទី៣ ដល់ក្រុមគ្រូពេទ្យជួរមុខផងដែរ។ ដោយហៅពួកគេថាជាទ្រព្យដ៏សំខាន់បំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោក Veerasak បាននិយាយថា ក្រុមគ្រូពេទ្យសមនឹងទទួលបានការការពារដ៏ល្អបំផុត ដែលរដ្ឋាភិបាលអាចផ្តល់ជូន។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ ប្រទេសថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ១៧៨នាក់ និងឆ្លងថ្មី ១៧,៩៧០ករណីទៀត ធ្វើឲ្យអ្នកឆ្លងសរុបចាប់តាំងពីផ្ទុះរោគរាតត្បាតកើនដល់ ៦៣៣,២៨៤ករណី និងស្លាប់សរុប ៥,១៦៨នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ Delta ឆ្លងក្នុងសហគមន៍ហើយ! សង្កេតមើលដោយខ្លួនឯង រោគសញ្ញា កូវីដ ទាំង ៣ ប្រភេទ កំពុងវាយលុក កម្ពុជា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

សន្តិសុខសង្គម៣៣ នាទីutes មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម