Connect with us

ព័ត៌មានអន្ដរជាតិ

ទើបតែផ្ទុះភ្នំភ្លើងហើយ ពេលនេះ ឥណ្ឌូណេស៊ី ជួបគ្រោះរញ្ជួយដីខ្លាំងក្លាមួយទៀត

បានផុស

នៅ

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា គ្រោះរញ្ជួយដីមួយដែលមានកម្លាំង ៥.៩ រ៉ិចទ័រ បានវាយប្រហារនៅជិតទីក្រុង Tual ប្រទេសឥណ្ឌូណេស៊ី នៅវេលាម៉ោង ០៥ និង ០១ នាទីព្រឹកថ្ងៃចន្ទនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាម USGS បានឲ្យដឹងថា ចំណុចកណ្តាលការរញ្ជួយនេះ ត្រូវបានកត់ត្រានៅជម្រៅ ១២.៨៧ គីឡូម៉ែត្រ ។

ការរញ្ជួយដីនេះក៏កើតឡើង ក្រោយប្រទេសនេះទើបតែជួបគ្រោះផ្ទុះភ្នំភ្លើង Sinabung កាលពីថ្ងៃពុធសប្ដាហ៍មុន ដោយព្រួសផ្សែង និងផេះយ៉ាងច្រើនសន្ធឹកសន្ធាប់លើមេឃ ។

ទីភ្នាក់ងារភូគព្ភសាស្ត្រក្នុងស្រុកបាននិយាយថា ការផ្ទុះនៃភ្នំភ្លើងនៅខេត្ត North Sumatra មានរយៈពេលប្រហែល ១២ នាទី ហើយកម្ទេចកម្ទីនៃភ្នំភ្លើង បានហោះឡើងដល់កម្ពស់ ៤,៥០០ ម៉ែត្រទៅក្នុងអាកាស ហើយមានរយៈពេលយ៉ាងយូរ ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី ដែលមានប្រជុំកោះជាង ១៧,០០០ មានភ្នំភ្លើងសកម្មជិត ១៣០ ហើយប្រទេសនេះ ស្ថិតនៅលើខ្សែក្រវ៉ាត់ប៉ាស៊ីហ្វិក “Ring of Fire” ហើយក៏មានសកម្មភាពរញ្ជួយដីកើតឡើងជាញឹកញាប់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ទុក្ខផ្ទួនៗ ឥណ្ឌូណេស៊ី ជួបគ្រោះផ្ទុះភ្នំភ្លើង ព្រួសកម្ទេចកម្ទីឡើងដល់កម្ពស់ ៤,៥០០ ម៉ែត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២១ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម