ព័ត៌មានអន្ដរជាតិ
ចិនជោគជ័យក្នុងការបង្ហោះរ៉ុកកែតបញ្ជូនយានអវកាសធំបំផុតទៅបំពេញបេសកកម្មនៅឋានព្រះច័ន្ទ (មានវីដេអូ)
រ៉ុកកែតបញ្ជូនយានអវកាសធំបំផុតរបស់ចិន បានហោះចេញពីផែនដីបានដោយជោគជ័យ កាលពីព្រឹកថ្ងៃអង្គារ៍នេះ សម្រាប់បេសកកម្មស្រាវជ្រាវនៅភពព្រះច័ន្ទ ដើម្បីប្រមូលគំរូដី ថ្មធ្វើការពិសោធន៍នៅភពផែនដី។

ការបញ្ជូនយានអវកាសធំបំផុតទៅកាន់ភពព្រះច័ន្ទ គឺជាមហិច្ឆិតាស្រាវជ្រាវទីអវកាសដ៏ធំរបស់ប្រទេសចិន ចាប់តាំងពីបណ្តាប្រទេសជាច្រើន ធ្លាប់បានទៅដល់ភពព្រះច័ន្ទ និងប្រមូលដី ថ្ម និងផ្ទៃគំរូផ្សេងទៀតសម្រាប់ការពិសោធន៍បែបវិទ្យាសាស្ត្រ។
រ៉ុកកែតបញ្ជូនយានអវកាសឈ្មោះ The Long March-5 ត្រូវចាត់ទុកជារ៉ុកកែតបញ្ជូនយានអវកាសធំបំផុតក្នុងប្រវត្តិសាស្ត្រចិន ត្រូវគេបង្ហោះនៅម៉ោង ៤៖៣០នាទីព្រឹក (ម៉ោងនៅប្រទេសចិន) ចេញពីមជ្ឈមណ្ឌលបង្ហោះយានអវកាស Wenchang ភាគខេត្តត្បូងកោះហៃណាន ដើម្បីបញ្ជូនយាន Chang’e-5 ទៅកាន់គន្លងតារាវិថី។
រដ្ឋបាលទីអវកាសជាតិចិន CNSA បានចាត់ទុកការបញ្ជូនយាន Chang’e-5 ទទួលបានជោគជ័យ ដោយអះអាងគ្រាប់រ៉ុកកែត Long March-5 ប្រើពេល ៣៧នាទី ទើបផ្តាច់ខ្លួនចេញពីយាន Chang’e-5 ក្រោយទៅដល់គន្លងតារាវិថី។
ក្នុងយាន Chang’e-5 គឺមានមនុស្សយន្ត និងគ្រឿងចក្រទំនើបមួយចំនួនដើម្បីបំពេញបេសកកម្មប្រមូលធនធានរ៉ែ ជួយឲ្យក្រុមអ្នកវិទ្យាសាស្ត្រសិក្សាបន្ថែមពីដើមកំណើត និងធាតុផ្សំជួបបង្កើតភពព្រះច័ន្ទឡើង។
បេសកកម្មនេះដែរ ក៏ជាបេសកកម្មថ្មីបំផុតមួយសម្រាប់ស្ទាប់ស្ទង់សមត្ថភាពភ្នាក់ងារអវកាសចិន សម្រាប់ការពិសោធន៍ពីទីអវកាស ដែលជាបេសកកម្មពិបាក និងស៊ាំញ៉ាំបំផុតមួយ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ SCMP

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ