ព័ត៌មានអន្ដរជាតិ
នេះប្រទេសបន្ទាប់ពី អ៊ីស្រាអែល ត្រៀមចាក់វ៉ាក់សាំងដូសទី ៣
សារព័ត៌មាន The Telegraph បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេសនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ៣ ដល់ជនជាតិអង់គ្លេសចំនួន ៣២ លាននាក់នៅដើមខែក្រោយ ហើយឱសថស្ថានរហូតដល់ទៅ ២ ពាន់កន្លែង គ្រោងនឹងបើកយុទ្ធនាការចាក់នេះ ។

របាយការណ៍នេះបានបន្ថែមថា យុទ្ធនាការនេះអាចចាប់ផ្តើមបានភ្លាមៗនៅថ្ងៃទី ៦ ខែកញ្ញា ហើយអាចនឹងបញ្ចប់នៅដើមខែធ្នូ ប្រសិនបើវាដំណើរការទៅតាមផែនការ ។
គិតត្រឹមថ្ងៃទី ៣០ ខែកក្កដា ប្រជាជនអង់គ្លេសសរុបចំនួន ៤៦.៨១ លាននាក់ បានទទួលការចាក់វ៉ាក់សាំងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូង ខណៈមនុស្ស ៣៨.១៣ លាននាក់ បានទទួលការចាក់ ២ ដូស ។

ទន្ទឹមនោះ ផែនការនេះកើតឡើង ក្រោយអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យបានក្លាយជាប្រទេសដំបូងគេ ដែលចាក់វ៉ាក់សាំង Pfizer ដូសទី ៣ ដល់មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។
អ៊ីស្រាអែលមានប្រជាជន ៩.៣ លាននាក់ ខណៈមនុស្សជាង ៨០ ភាគរយដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ បានទទួលវ៉ាក់សាំងចំនួន ២ ដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ SMH
ចុចអាន ៖ មនុស្សចាស់នៅ អ៊ីស្រាអែល ទទួលការចាក់វ៉ាក់សាំងដូសទី ៣ មុនគេ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ