ថតជាប់អាចម៍ផ្កាយផ្ទុះភ្លឺចិញ្ចាចលើមេឃក្នុងប្រទេស ប្រេស៊ីល (មានវីដេអូ) – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ថតជាប់អាចម៍ផ្កាយផ្ទុះភ្លឺចិញ្ចាចលើមេឃក្នុងប្រទេស ប្រេស៊ីល (មានវីដេអូ)

Published

on

អាចម៍ផ្កាយដ៏ភ្លឺចិញ្ចាចមួយបានហោះកាត់ហើយផ្ទុះលើមេឃក្នុងប្រទេសប្រេស៊ីល។

បាតុភូតនេះត្រូវបានថតជាប់ដោយកាមេរ៉ារបស់មជ្ឈមណ្ឌល Heller and Jung Space Observatory កាលពីថ្ងៃចន្ទនៅពេលវាចូលក្នុងបរិយាកាសផែនដី។

ប្រព័ន្ធឃ្លាំមើលរបស់មជ្ឈមណ្ឌលនេះដែលមានទីតាំងក្នុងទីក្រុង Taquara បានកត់ត្រាថា អាចម៍ផ្កាយនេះបានផ្ទុះនៅចម្ងាយប្រមាណ៧៤៣គីឡូម៉ែត្រក្បែរព្រំដែនរវាងរដ្ឋ Rio Grande do Sul និងប្រទេសអ៊ុយរូហ្គាយប្រហែលម៉ោង២និង៣១នាទីទៀបភ្លឺ។

លោក Carlos Fernando Jung ប្រធានតំបន់ភាគខាងត្បូងនៃបណ្តាញឃ្លាំមើលអាចម៍ផ្កាយប្រេស៊ីលបាននិយាយថា អាចម៍ផ្កាយនេះបានចូលទៅក្នុងបរិយាកាសនៅរយៈកម្ពស់១០៣គីឡូម៉ែត្រនិងមានរយៈពេល១.០៥វិនាទីមុនពេលវាផ្ទុះនៅកម្ពស់៩៤គីឡូម៉ែត្រលើមេឃ។

គួររម្លឹកថា ប្រជាជនក្នុងរដ្ឋ Rio Grande do Sul និង Santa Catarina មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃទី១ខែតុលានៅពេលអាចម៍ផ្កាយមួយបានផ្ទុះនិងបញ្ចេញពន្លឺភ្លឺចិញ្ចាចនៅលើមេឃ។

អាចម៍ផ្កាយនោះធ្វើដំណើរក្នុងល្បឿន៦០,៨៩៩គីឡូម៉ែត្រក្នុងមួយម៉ោងនិងផ្ទុះនៅរយៈកម្ពស់២២គីឡូម៉ែត្រលើទីក្រុង Vacaria នៃរដ្ឋ Rio Grande do Sul៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ បុរសដែលល្បីថាជាមហាសេដ្ឋីពីការលក់ដុំអាច៍ផ្កាយ កំពុងរស់នៅលាក់ខ្លួន

ចុចអាន៖ នាគដី កើតឆ្នាំ១៩៨៨ ផ្អែកលើនិងរាសីចក្រចិនទាយជតាក្នុងឆ្នាំ២០២០និង២០២១

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម