អ្នកការទូតអង់គ្លេសដែលជួយសង្គ្រោះស្ត្រីលង់ទឹក ទទួលទង់ដ៏មានអត្ថន័យរបស់ចិន – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកការទូតអង់គ្លេសដែលជួយសង្គ្រោះស្ត្រីលង់ទឹក ទទួលទង់ដ៏មានអត្ថន័យរបស់ចិន

Published

on

អ្នកការទូតអង់គ្លេសម្នាក់ដែលបានលោតចូលទន្លេដើម្បីជួយសង្គ្រោះជីវិតស្ត្រីលង់ទឹកត្រូវបានទទួលទង់ពណ៌ក្រហម ដែលជាសញ្ញានៃការដឹងគុណនៅក្នុងប្រទេសចិន ។

ទង់កោតសរសើរនេះត្រូវបានប្រគល់ឲ្យលោក Stephen Ellison អគ្គកុងស៊ុលនៅទីក្រុង Chongqing ដោយនិស្សិតសាកលវិទ្យាល័យអាយុ ២៤ ឆ្នាំដែលគាត់បានជួយសង្គ្រោះពីទន្លេកាលពីសប្តាហ៍មុន ។ ទង់នោះសរសេរថា “សុចរិតភាព និងភាពអង់អាចក្លាហាន ការជួយសង្គ្រោះមនុស្សពីទឹក” ។

បុរសអាយុ ៦១ ឆ្នាំរូបនេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីបណ្ដាញសង្គម ហើយត្រូវបានគេសាទរជាវីរៈបុរសផងដែរនៅក្នុងប្រទេសចិនចំពោះសកម្មភាពរបស់គាត់ ។

យោងតាមការបង្ហោះរបស់អគ្គកុងស៊ុលអង់គ្លេសប្រចាំក្រុង Chongqing តាមបណ្តាញអ៊ីនធឺណិត Weibo របស់ប្រទេសចិនបាននិយាយថា “នេះគឺជាទង់ដំបូងដែលខ្ញុំមិនធ្លាប់មានក្នុងជីវិតរបស់ខ្ញុំ វាមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ” ។

ទង់ពណ៌ក្រហមដ៏មួយនេះដែលគេស្គាល់នៅក្នុងប្រទេសចិនថា Jinqi ជាធម្មតាត្រូវបានគេផ្តល់សម្រាប់ការបង្ហាញការដឹងគុណ ហើយវាមិនមែនជារឿងចម្លែកទេសម្រាប់អ្នកទទួលដើម្បីបង្ហាញវាដូចជារង្វាន់ ។

គួរបញ្ជាក់ថា លោក Stephen Ellison ដែលមានដើមកំណើតមកពីទីក្រុង Newcastle ជាប្រធានបេសកកម្មអង់គ្លេសនៅទីក្រុង Chongqing ហើយតួនាទីរបស់លោកគឺដើម្បីគាំទ្រដល់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងអង់គ្លេស និងចិន ៕

សូមទស្សនាវីដេអូជួយសង្គ្រោះ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម