ព័ត៌មានអន្ដរជាតិ
អ្នកស្រាវជ្រាវបញ្ជាក់ច្បាស់ៗថា វីរុសបំប្លែងខ្លួនឥណ្ឌា Delta ជាភ្នាក់ងារបង្ករោគច្រើនជាងប្រភេទផ្សេងទៀតទាំងអស់
អ្នកស្រាវជ្រាវនៅប្រទេសជប៉ុននិយាយថា វីរុសបំប្លែងខ្លួនឥណ្ឌា “Delta” អាចជាភ្នាក់ងារបង្ករោគច្រើនជាង វីរុសបំប្លែងខ្លួនដែលមានស្រាប់ផ្សេងទៀត ។
ក្រុមមួយដែលដឹកនាំដោយសាស្រ្តាចារ្យ Sato Kei នៃវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យតូក្យូ បានរាយការណ៍ពីការរកឃើញរបស់ពួកគេនៅក្នុងអត្ថបទមួយ ដែលបានចេញផ្សាយនៅលើអ៊ីនធឺណិត ។

ក្រុមនេះបានបង្កើតវីរុសបំប្លែងខ្លួនសិប្បនិម្មិតប្រភេទ P681R ហើយដាក់ការវិវត្តជាមួយវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ខណៈការឆ្លងជំងឺកូវីដ ១៩ ត្រូវបានគេដឹងថា នាំឲ្យមានការបំបែកកោសិកា ដែលបន្ទាប់មកបញ្ចូលគ្នាទៅជាកោសិកា ដែលត្រូវបានគេស្គាល់ថា “កោសិកា Syncytia” ។
អ្នកវិទ្យាសាស្ត្របានធ្វើការពិសោធន៍នេះ ហើយបានរកឃើញថា កោសិកា Syncytia ដែលបង្កើតឡើងដោយការឆ្លងមេរោគជាមួយវីរុសបំប្លែងខ្លួន Delta មានទំហំធំជាងការបង្កើតដោយការឆ្លងមេរោគ ជាមួយវ៉ារ្យ៉ង់ផ្សេងទៀតចំនួន ២.៧ ដង ។

ក្រុមនេះក៏បានរកឃើញផងដែរថា ការឆ្លងវីរុសដែលមានផ្ទុកនូវវីរុសបំប្លែងខ្លួនសិប្បនិម្មិតប្រភេទ P681R បានថយចុះយ៉ាងខ្លាំងពោលគឺចន្លោះពី ៤.៧ ទៅ ៦.៩ ភាគរយ ច្រើនជាងអ្នកដែលឆ្លងមេរោគផ្សេង ។
ជាចុងក្រោយក្រុមនេះនិយាយថា កោសិកា Syncytia កាន់តែធំបង្កឲ្យមានមេរោគកាន់តែច្រើន ហើយក្រុមការងារនឹងបន្តព្យាយាមបង្ហាញពីលក្ខណៈពិសេសនៃវីរុសបំប្លែងខ្លួនថ្មីៗទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ្នកជំនាញអះអាងថា មេរោគស្រដៀងនឹងវីរុស SARS-CoV-2 មានតាំងពីឆ្នាំនេះមកម្ល៉េះ

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច