ព័ត៌មានអន្ដរជាតិ
ករណីឆ្លងហក់ឡើងខ្លាំង មន្ទីរពេទ្យជប៉ុន ទទួលយកតែអ្នកជំងឺកូវីដធ្ងន់ធ្ងរប៉ុណ្ណោះ
ប្រទេសជប៉ុន នឹងទទួលយកការព្យបាលនៅក្នុងមន្ទីរពេទ្យតែចំពោះអ្នកជំងឺកូវីដ-១៩ដែលឈឺធ្ងន់ និងអ្នកមានហានិភ័យឈឺធ្ងន់ប៉ុណ្ណោះ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងអំពីប្រព័ន្ធវេជ្ជសាស្ត្រដែលកំពុងរងសម្ពាធ ស្របពេលករណីឆ្លង ហក់ឡើងកាន់តែខ្លាំង។

ប្រទេសនេះ មានការកើនឡើងយ៉ាងគំហុកនៃករណីឆ្លងវីរុសកូវីដ-១៩ ហើយកំពុងកត់ត្រាការឆ្លងប្រចាំថ្ងៃជាង ១០,០០០ ករណីនៅទូទាំងប្រទេស។
ទីក្រុងតូក្យូ បានរកឃើញអ្នកឆ្លងក្នុងកម្រិតកំណត់ត្រា ៤,០៥៨ករណី កាលពីថ្ងៃសៅរ៍។

លោក Hironori Sagara នាយកមន្ទីរពេទ្យ Showa University បានប្រាប់រ៉យទ័រថា មន្ទីរពេទ្យនានាក្នុងទីក្រុងតូក្យូ កំពុងជួបប្រទះបញ្ហា។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “មានអ្នកដែលត្រូវបានបដិសេធម្តងហើយម្តងទៀត មិនឲ្យចូលមន្ទីរពេទ្យ។ ចំពេលព្រឹត្តិការណ៍កីឡាអូឡាំពិក ស្ថានភាពសម្រាប់បុគ្គលិកពេទ្យគឺធ្ងន់ធ្ងរខ្លាំងណាស់”។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Katsunobu Kato បានប្រាប់អ្នកយកព័ត៌មានថា មនុស្សចាស់តិចជាងមុន ដែលភាគច្រើនបានចាក់វ៉ាក់សាំងរួចហើយនោះ កំពុងឆ្លងមេរោគ។ យ៉ាងណាមិញ ការឆ្លងលើមនុស្សវ័យក្មេង កំពុងកើនឡើងហើយមនុស្សអាយុចាប់ពី ៤០ទៅ ៥០ឆ្នាំ ដែលមានរោគសញ្ញាធ្ងន់ធ្ងរ កំពុងកើនឡើង”។
ចំណែក លោកនាយករដ្ឋមន្រ្តី Yoshihide Suga ដែលប្រកាសពីវិធានការនេះកាលពីថ្ងៃចន្ទទី២ខែសីហា បាននិយាយថា រដ្ឋាភិបាលនឹងធានាថា មនុស្សដែលព្យាបាលនៅផ្ទះ ពិតជាអាចត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបានប្រសិនបើចាំបាច់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ការស្លាប់ដោយសារកូវីដភាគច្រើនបំផុតនៅឥណ្ឌូណេស៊ី គឺជាអ្នកមិនចាក់វ៉ា់ក់សាំង

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច