ព័ត៌មានអន្ដរជាតិ
ចលនាតវ៉ាប្រឆាំងរដ្ឋប្រហារ មីយ៉ាន់ម៉ា នៅតែបន្តទូទាំងប្រទេស
ប្រទេសចិនកំពុងទាមទារអំពីគម្រោង និងអាជីវកម្មរបស់ពួកគេឲ្យរីកលូតលាស់ឡើងវិញ ដូចកាលពីប៉ុន្មានទសវត្សរ៍មុននៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមរបបយោធា ដូច្នេះតួនាទីរបស់ចិនក៏សំខាន់ដែរនៅក្នុងរដ្ឋប្រហារមីយ៉ាន់ម៉ា ។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះក្រោមរដ្ឋាភិបាលជាប់ឆ្នោត ចិនមិនទទួលបានប្រាក់ចំណេញដូចកាលពីអតីតកាលនោះទេ ។ ដូច្នេះតើពួកគេកំពុងជំរុញឲ្យយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារម្តងទៀតឬយ៉ាងណា?

យោងតាមអ្នកវិភាគនយោបាយគឺលោកវេជ្ជបណ្ឌិត Khin Zaw Win បានឲ្យដឹងថា “ប្រទេសចិនគិតតែពីផលចំណេញរបស់ខ្លួនមិនថាមូលហេតុអ្វីក៏ដោយ ។ មិត្តភក្តិរបស់ខ្ញុំមកពីប្រទេសចិនខ្លះ មិនយល់ស្របនឹងរដ្ឋប្រហារនេះនោះទេ ព្រោះពួកគេមានអារម្មណ៍តក់ស្លុត នៅពេលបាត់បង់ប្រាក់ចំណេញពីការវិនិយោគរបស់ពួកគេ” ។
លោកបាននិយាយថា “ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ពួកគេនឹងមិនអនុញ្ញាតឲ្យរដ្ឋបាលយោធាបាត់បង់ការគ្រប់គ្រងឡើយ ។ ពួកគេគឺជាគូប្រជែងប្រឆាំងនឹងប្រទេសលោកខាងលិច និងប្រទេសមានអំណាចមួយចំនួន ។ ជាពិសេសរុស្ស៊ី ដូច្នេះពួកគេព្រួយបារម្ភអំពីយោធាមីយ៉ាន់ម៉ា រួមជាមួយប្រទេសដទៃទៀត ហើយឥឡូវនេះចិនលេងដោយប្រយ័ត្នប្រយែងទាំងសងខាង ។ ប្រាក់ចំណេញរបស់ពួកគេនៅក្នុងអាជីវកម្ម ពួកគេក៏ចង់បានមហាអំណាចផងដែរ” ។

លោកបន្ថែមថា “ដូច្នេះដូចដែលខ្ញុំបាននិយាយពីមុនមក ពួកគេនឹងមិនអនុញ្ញាតឲ្យរបបយោធាមានសេរីភាពនោះទេ ។ ចុះបើស្ថានភាពបច្ចុប្បន្នកាន់តែពិបាកទៅៗ ខ្ញុំគិតថា ពួកគេនឹងឈរនៅខាងរដ្ឋបាលយោធា ។ ប៉ុន្តែក្នុងពេលនេះពួកគេដឹងថា ប្រទេសនេះមិនអាចធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារដែលមិនធ្លាប់មានពីមុនមកទេ ខណៈបាតុកម្មនោះបណ្ដាលឲ្យមានការបាត់បង់ជីវិតយ៉ាងច្រើន ហើយយុវជន និងជនជាតិភាគតិចកាន់តែមិនអាចទ្រាំទ្របាន” ។
លោកសង្កត់ធ្ងន់ថា “ដូច្នេះចិនយល់ថា ការធ្វើរដ្ឋប្រហារលើកនេះមិនដូចការធ្វើរដ្ឋប្រហារកន្លងមកទេ ។ ពួកគេក៏ពិបាកដោះស្រាយបញ្ហានេះដែរ ។ សម្រាប់រយៈពេលវែងពួកគេនឹងនៅតែឈរនៅម្ខាងនៃរដ្ឋបាលយោធា ។ ប្រសិនបើគ្មានសុវត្ថិភាពសម្រាប់យោធាទេ ចិននឹងផ្តល់សិទ្ធិជ្រកកោនដល់ពួកគេយ៉ាងប្រាកដ ។ យ៉ាងហោចណាស់ ចិននឹងផ្តល់ដំបូន្មានខ្លះដល់ប្រជាជនដែលមានឋានៈខ្ពង់ខ្ពស់ខាងយោធាចំពោះការកាន់កាប់នេះបានយូរ ។ ម៉្យាងវិញទៀតពួកគេនៅតែមានការវិនិយោគច្រើននៅទីនេះ” ។

លោក Khin Zaw Win បាននិយាយទៀតថា “ដូច្នេះនៅទីនេះ ប្រសិនបើរឿងអាក្រក់ ឬមិនស្ថិតស្ថេរកើតឡើង វានឹងក្លាយជាការបាត់បង់ដ៏ធំមួយសម្រាប់ពួកគេ ។ ពួកគេប្រហែលជាត្រូវរាប់ ហើយគិតអំពីវា ។ តើពួកគេឈរលើលទ្ធិប្រជាធិបតេយ្យ ឬឈរនៅខាងមេដឹកនាំយោធា? វាមិនចាំបាច់សួរជាពិសេសទេ ។ ចិនមិនខ្វល់ពីលទ្ធិប្រជាធិបតេយ្យទេ ប៉ុន្តែប្រជាជនដែលរងគ្រោះដោយសាររដ្ឋប្រហារ និងកូវីដ ១៩ ចិនប្រហែលជាត្រូវគិតអំពីវា” ។
លោកបញ្ជាក់ថា “គម្រោង Damn របស់ក្រុមហ៊ុន Myit Sone ឈានដល់ចំណុចជាក់លាក់ក្នុងរយៈពេល ១០ ឆ្នាំ ចាប់តាំងពីគម្រោងត្រូវបានបញ្ឈប់ ។ តើពួកគេចាប់ផ្តើមស្តារឡើងវិញទេ? ចុះបើវាចាប់ផ្តើមម្តងទៀត តើចំណេញអ្វីខ្លះពីរដ្ឋបាលយោធា និងចិន? ក៏មានគម្រោងជាច្រើននៅទីនេះផងដែរ ដូចជាកំពង់ផែទឹកជ្រៅរបស់ទីក្រុង Kyauk Phyu បំពង់បង្ហូរឧស្ម័ន ហើយចិនក៏ចង់សាងសង់កំពង់ផែនៅតាមដងទន្លេ Irrawaddy ដែរ ។ ពួកគេចង់ធ្វើឲ្យទន្លេ Irrawaddy ក្លាយជាផ្លូវ ។ ដូច្នេះពួកគេចង់ធ្វើគម្រោងទាំងអស់នេះ ។

ជាចុងក្រោយលោក Khin Zaw Win បាននិយាយថា “ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ប្រជាជនដែលចូលចិត្ត ឬមិនចូលចិត្តគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី គម្រោងទាំងអស់នេះនៅតែជាប់គាំង ។ ដូច្នេះចិនមានអារម្មណ៍ខកចិត្តចំពោះវា ហើយមិនអាចអត់ធ្មត់ទៀតទេ ។ តើរដ្ឋាភិបាលយោធាអាចផ្លាស់ប្តូរអ្វីៗទាំងអស់នេះបានទេ? រដ្ឋាភិបាលយោធានឹងធ្វើអ្វីគ្រប់យ៉ាង ប្រសិនបើពួកគេទទួលបានប្រាក់ចំណេញ ។ ប៉ុន្តែបើពួកគេធ្វើដូច្នេះ តើអ្វីនឹងប៉ះពាល់ដល់ប្រទេសចិន?” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ A24 News Agency

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ