Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម គ្រោងប្រើប្រាស់ថ្នាំចាក់មួយប្រភេទ សម្រាប់ព្យាបាល កូវីដ

បានផុស

នៅ

ប្រទេសវៀតណាម កំពុងពិចារណាលើការអនុម័ត ឲ្យប្រើប្រាស់ថ្នាំចាក់ប្រឆាំងវីរុសឈ្មោះ Remdesivir សម្រាប់ព្យាបាលជំងឺកូវីដ-១៩។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Truong Son បាននិយាយថា ក្រសួងកំពុងពិចារណាបន្ថែមថ្នាំ Remdesivir ទៅក្នុងផែនការព្យាបាលកូវីដ ដោយនិយាយថា ថ្នាំនេះត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារនិងឱសថ (FDA) និងប្រទេសជាច្រើនរួចមកហើយ។ លោកបន្ថែមថា វៀតណាមក៏កំពុងប្រើថ្នាំ Remdesivir ដើម្បីព្យាបាលអ្នកជំងឺកូវីដ នៅតាមមណ្ឌលសុខភាពមួយចំនួនផងដែរ។

Explained: New home-quarantine pilot programme for COVID-19 patients -  Opinion - Vietnam News | Politics, Business, Economy, Society, Life, Sports  - VietNam News
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Truong Son

ទោះបីជាយ៉ាងណាក៏ដោយ លោក Son បានសង្កត់ធ្ងន់ថា ការសម្រេចថាតើត្រូវប្រើថ្នាំនេះសម្រាប់អ្នកជំងឺឬក៏អត់នោះ គឺអាស្រ័យលើគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ដូច្នេះពលរដ្ឋមិនគួរទិញវាសម្រាប់ប្រើនៅផ្ទះទេ។

ក្រុមហ៊ុន Vingroup បានស្នើបរិច្ចាគថ្នាំ Remdesivir ចំនួន៥០ម៉ឺនដប ដល់ក្រសួងសុខាភិបាលនៅខែនេះ។

លោក Vu Tuan Cuong ប្រធានរដ្ឋបាលថ្នាំពេទ្យវៀតណាម បាននិយាយកាលពីថ្ងៃចន្ទថា ការស្រាវជ្រាវកំពុងធ្វើឡើងលើការណែនាំថ្នាំនេះ ទៅក្នុងផែនការព្យាបាលដើម្បីកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា Remdesivir គឺជាថ្នាំប្រឆាំងមេរោគ ដែលបង្កើតឡើងដោយក្រុមហ៊ុនជីវសាស្រ្តអាមេរិកឈ្មោះ Gilead Sciences។ វាត្រូវបានអនុម័តសម្រាប់ការព្យាបាលកូវីដនៅក្នុងប្រទេសនិងដែនដីប្រហែល៥០ ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុននិងឥណ្ឌាជាដើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ធ្ងន់ធ្ងរ! ត្រឹមមួយថ្ងៃ ថៃ រកឃើញអ្នកឆ្លងកូវីដលើស ២ម៉ឺនករណីជាលើកដំបូង និងស្លាប់ច្រើនបំផុតជិត ២០០នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម