Connect with us

ព័ត៌មានអន្ដរជាតិ

កុំរំលង! ៥ ចំណុចយ៉ាងលម្អិតនេះ ធ្វើឲ្យអ្នកយល់ច្បាស់អំពីវីរុសបំប្លែងខ្លួន Delta

បានផុស

នៅ

១. វីរុសបំប្លែងខ្លួន Delta ឆ្លងលឿនជាងវីរុសបំប្លែងខ្លួនផ្សេងៗ

Fact check: What do we know about the coronavirus delta variant?
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរុសកូវីដបំប្លែងខ្លួន Delta ដែលរកឃើញដំបូងនៅខែធ្នូ ឆ្នាំ២០២០ ក្នុងប្រទេសឥណ្ឌា  ត្រូវបានវេជ្ជបណ្ឌិត F. Perry Wilson អ្នកជំនាញខាងរោគរាតត្បាតនៃវិទ្យាស្ថានសុខភាពពិភពលោក Yale អះអាងថា វាមានសមត្ថភាពចម្លងខ្លាំងជាងកូវីដដើម ១០០% និងងាយឆ្លងជាងវីរុសបំប្លែងខ្លួនដទៃរហូត ៦០% ឯណោះ។  

បន្ថែមពីលើនេះ មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) ក៏ដូចជា អង្គការសុខភាពពិភពលោក (WHO) បានដាក់និងចុះបញ្ជីរវីរុសនេះ​ជាវីរុសដែលគួរឱ្យ “ព្រួយបារម្ភបំផុត” នៅលើលោក។ អ្វីដែលគួរកត់សម្គាល់បន្ថែមទៅលើវីរុសកូវីដបំប្លែងខ្លួន Delta គឺវាអាចចម្លងបានលឿនត្រឹមតែ ១៥ នាទី និងអាចឆ្លងទៅកាន់មនុស្សរហូត ១០-១៥ នាក់ក្នុងពេលតែមួយ។

២. មនុស្សមិនទាន់ចាក់វ៉ាក់សាំងប្រឈមហានិភ័យខ្ពស់

COVID-19 and the Need for Action on Mental Health | United Nations

មនុស្សដែលមិនបានចាក់វ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ -១៩ មានហានិភ័យខ្ពស់បំផុតជាមួយវីរុសបំប្លែងខ្លួន Delta ។

នៅរដ្ឋខ្លះ ក្នុងសហរដ្ឋអាមេរិក ដែលមានមនុស្សចាក់វ៉ាក់សាំងបានតិច កំពុងរកឃើញករណីអ្នកជំងឺឆ្លងវីរុសកូវីដបំប្លែងខ្លួន Delta កើនឡើង ទោះបីជារដ្ឋទាំងនោះកំពុងជាប់បំរាមគោចរក៏ដោយ។

ក្នុងនោះកុមារនិងយុវជនក៏ជាកង្វល់ធំផងដែរ។ លោកស្រីវេជ្ជបណ្ឌិត Inci Yildirim អ្នកជំនាញជំងឺឆ្លងកុមារ ដែលកំពុងធ្វើការខាងវ៉ាក់សាំង មកពីវិទ្យាស្ថានសុខភាពពិភពលោក Yale អាមេរិក និយាយថា យោងតាមការសិក្សាថ្មីមួយពីចក្រភពអង់គ្លេស កុមារនិងមនុស្សពេញវ័យដែលមានអាយុក្រោម ៥០ ឆ្នាំមានហានិភ័យខ្ពស់ជាងបុគ្គលផ្សេង ២,៥ ដងក្នុងការឆ្លងវីរុសកូវីដបំប្លែងខ្លួន Delta។ ហើយរហូតមកដល់ពេលនេះ គ្មានវ៉ាក់សាំងណាមួយត្រូវបានអនុម័តសម្រាប់កុមារអាយុពី ៥ ទៅ ១២ ឆ្នាំនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងទៀតនោះទេ។

លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា ក្រោយពីក្រុមមនុស្សវ័យចំណាស់ទទួលថ្នាំបង្ការរួចរាល់ ពួកគេមានប្រព័ន្ធការពារល្អជាងមុន។ ផ្ទុយទៅវិញ  មនុស្សវ័យក្មេងនិងកុមារតូចៗ កំពុងរងឥទ្ធិពលអាក្រក់ដល់សុខភាពទៅនឹងវីរុសកូវីដបំប្លែងខ្លួន Delta។

៣. វីរុសបំប្លែងខ្លួន Delta អាចផ្ទុះឡើងខ្ពស់ឬទាប អាស្រ័យលើការអនុវត្តវិធានការសុខាភិបាល

Fresno County Issues New Face Mask Recommendations | Clovis Roundup

ប្រសិនបើវីរុសកូវីដបំប្លែងខ្លួន Delta នៅតែបន្តល្បឿនលឿនដូចបច្ចុប្បន្ន ការរាតត្បាតជាសកលនឹងកាន់តែធំ ពិបាកទប់ទល់ជាទីបំផុត។ លោកវេជ្ជបណ្ឌិត F. Perry Wilson និយាយថា ការកើនឡើងនៃការចម្លងក្នុងសហគន៍នឹងរីករាលដាលលឿនឬយឺត អាស្រ័យលើរបៀបរស់នៅរបស់ពលរដ្ឋគ្រប់គ្នា ចេះការពារខ្លួនប៉ុនណា និងអាស្រ័យតាមចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញ។

លោកបន្តថា តំបន់ដែលចាក់វ៉ាក់សាំងបានច្រើន ហានិភ័យចម្លងចុះទាប ការស្លាប់ក៏ធ្លាក់ចុះ ហើយមេរោគរាតត្បាតនឹងឆាប់បញ្ចប់ទៅ តែវានឹងផ្ទុះឡើងនៅតាមតំបន់មួយចំនួនដែលខ្វះការប្រុងប្រយ័ត្ន ហើយមើលស្រាលវីរុស ដោយមិនបានអនុវត្តវិធានការសុខាភិបាលបានត្រឹមត្រូវ។

៤. នៅមានអ្វីជាច្រើនទៀតដែលត្រូវស្វែងយល់អំពីវីរុសបំប្លែងខ្លួន Delta

Sri Lanka on alert as Lambda spreads in over 30 countries | Colombo Gazette

សំណួរសំខាន់មួយនាពេលនេះគឺថា តើវីរុសបំប្លែងខ្លួន Delta នឹងធ្វើឱ្យអ្នកជំងឺធ្លាក់ខ្លួនធ្ងន់ធ្ងរជាងកូវីដដើមឬយ៉ាងណា? ពាក់ព័ន្ធនឹងចម្ងល់នេះអ្នកវិទ្យាសាស្ត្រជាច្រើនមិនទាន់ដឹងនៅឡើយទេ។ ព័ត៌មានដំបូងបានឱ្យដឹងថា វីរុសបំប្លែងខ្លួន Delta បង្កើនអ្នកជំងឺចូលសម្រាកនៅមន្ទីរពេទ្យ ប៉ុន្តែវាកើតមានចំពោះតែបុគ្គលដែលមិនទាន់ចាក់វ៉ាក់សាំងប៉ុណ្ណោះ។

សំណួររសើបមួយទៀតថាតើវីរុសបំប្លែងខ្លួន Delta ប៉ះពាល់ដល់រាងកាយយ៉ាងដូចម្តេច? លោកស្រីវេជ្ជបណ្ឌិត Yildirim ឆ្លើយថា រោគសញ្ញាមិនខុសគ្នាពីរោគសញ្ញាកូវីដដើមឡើយ​ ខណៈពេលខ្លះអ្នកជំងឺមិនសូវចេញរោគសញ្ញានោះទេ។ យ៉ាងណាមិញអាការទូទៅរួមមាន ក្អក បាត់បង់ក្លិន មិនសូវដឹងរសជាតិ ឈឺក្បាល ឈឺបំពង់ក ហៀរសំបោរនិងគ្រុនក្តៅ។

ដើមឡើយអ្នកវិទ្យាសាស្ត្រគ្មានភស្តុតាងណាមួយ អាចបញ្ជាក់ថា វីរុសបំប្លែងខ្លួន Delta អាចណ្តាលឱ្យមានវីរុសបំប្លែងខ្លួនថ្មីៗផ្សេងទេ។ ប៉ុន្តែមកទល់បច្ចុប្បន្ន វីរុសបំប្លែងខ្លួន Delta បានកម្លាយវីរុសថ្មីមួយទៀតគឺ វីរុសបំប្លែងខ្លួន Delta Plus។

៥. ការចាក់វ៉ាក់សាំងគឺជាការការពារដ៏ល្អបំផុតប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta

DHS On COVID-19 Delta Strain: 'This Variant Is Less Forgiving' | Wisconsin  Public Radio

វេជ្ជបណ្ឌិតផ្ដល់ដំបូន្មានគ្រប់គ្នាទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ឱ្យបានពេញលេញ ដើម្បីការពារខ្លួនអ្នកពីវីរុសកូវីដបំប្លែង Delta ។ ត្រង់ចំណុចនេះមានន័យថា ប្រសិនបើត្រូវ​ចាក់វ៉ាក់សាំងពីរដូស អ្នកត្រូវតែចាក់ឱ្យបានពីរដូសតាមការកំណត់ និងទៀងពេល ដោយ ២-៣ សប្ដាហ៍ត្រូវចាក់លើកទី២ កុំខាន ទើបមានប្រសិទ្ធភាព។ ក្រៅពីនេះ មិនថាបានចាក់វ៉ាក់សាំងឬអត់ទេ វាក៏សំខាន់ផងដែរក្នុងការធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ​៣ការពារ ៣កុំ ។

បន្ថែមពីលើនេះ អង្គការសុខភាពពិភពលោកបានលើកទឹកចិត្តឱ្យគ្រប់គ្នាពាក់ម៉ាសរាល់ពេលចេញលក្រៅផ្ទះ និងបន្តរក្សាគម្លាតសុវត្ថិភាព សូម្បីតែស្ថិតក្នុងចំណោមមនុស្សដែលទទួលវ៉ាក់សាំងរួចក៏ដោយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Yale Medicine

ចុចអាន៖ សង្កេតមើលខ្លួនឯងឲ្យមែនទែន! ច្បាស់ៗពីអាការឈឺក្បាលបែបណា ដែលចាត់ទុកថាឆ្លង​ Delta

ចុចអាន៖ ២សំណួរ​ ដែលពិភពលោកមិនទាន់មានចម្លើយ ទាក់ទងនឹងវីរុសបំប្លែងខ្លួន ឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម