ព័ត៌មានអន្ដរជាតិ
ថៃ ប្រើវិធីសាស្រ្តថ្មី ដើម្បីព្យាបាលអ្នកជំងឺកូវីដ ដែលពិបាកលេបថ្នាំ
រាជបណ្ឌិត្យសភា Chulabhorn (CRA) និងមហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យជូឡាឡុងកន បានរួមគ្នាបង្កើតថ្នាំ Favipiravir ជាទម្រង់សារធាតុរាវ ដើម្បីបន្ថែមជម្រើសលើការព្យាបាលអ្នកជំងឺកូវីដ ដែលពិបាកលេបថ្នាំ។

លោក Nithi Mahanonda អគ្គលេខាធិការ CRA និងជានាយកមន្ទីរពេទ្យ Chulabhorn Memorial បាននិយាយថា បណ្ឌិត្យសភានិងមហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យជូឡាឡុងកន និងក្រុមហ៊ុន Medica Innova បានសហការគ្នា បង្កើតថ្នាំទឹកស៊ីរ៉ូ Favipiravir ដើម្បីព្យាបាលអ្នកជំងឺកូវីដ ដែលពិបាកលេបថ្នាំគ្រាប់ ដូចជាកុមារ មនុស្សមានជំងឺរលាកបំពង់កនិងមនុស្សចាស់ជាដើម។
ថ្នាំ Favipiravir ត្រូវបានគេប្រើប្រាស់ជាទូទៅ ដើម្បីព្យាបាលជំងឺផ្តាសាយ ប៉ុន្តែការសិក្សាបានបង្ហាញថា វាក៏អាចជួយកាត់បន្ថយរោគសញ្ញាធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ដំណាក់កាលដំបូងផងដែរ។

ការអភិវឌ្ឍថ្នាំទឹកស៊ីរ៉ូ Favipiravir នេះ គឺជាគំនិតផ្តួចផ្តើមរបស់ព្រះនាង Chulabhorn Krom Phra Srisavangavadhana។
លោកវេជ្ជបណ្ឌិត Nithi ពន្យល់ថា ថ្នាំទឹកស៊ីរ៉ូនេះ គ្មានជាតិស្ករទេ។ សារធាតុផ្សំសំខាន់ៗសម្រាប់ផលិតថ្នាំនេះ ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងបានឆ្លងកាត់ដំណើរការត្រួតពិនិត្យការផលិត ដែលបំពេញតាមស្តង់ដារផលិតអន្តរជាតិ។

ថ្នាំទឹកស៊ីរ៉ូនេះ បានផលិតដាក់ក្នុងដបមានពីរទំហំគឺ ៨០០មីលីក្រាមក្នុង៦០មីលីលីត្រ និង ១៨០០មីលីក្រាមក្នុង១៣៥មីលីលីត្រ។ អ្នកជំងឺត្រូវបានណែនាំឲ្យប្រើថ្នាំនេះ មុនពេលញ៉ាំអាហារ ពីរដងក្នុងមួយថ្ងៃ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ វៀតណាម គ្រោងប្រើប្រាស់ថ្នាំចាក់មួយប្រភេទ សម្រាប់ព្យាបាល កូវីដ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ