ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងចង់ចរចារជាមួយអាមេរិកដើម្បីនាំចូលទំនិញល្អៗ និងអង្ករ១លានតោន
ប្រទេសកូរ៉េខាងជើងចង់ឲ្យទណ្ឌកម្មអន្តរជាតិលើការនាំចេញលោហធាតុ និងនាំចូលប្រេងឥន្ធនៈ ក៏ដូចជាតម្រូវការចាំបាច់ផ្សេងៗរបស់ខ្លួនត្រូវបានបញ្ចប់ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។ នេះជាការលើកឡើងរបស់សមាជិកសភាខាងត្បូងកាលពីថ្ងៃអង្គារ៍ ទី៣ ខែសីហា។
សមាជិកសភាកូរ៉េខាងត្បូងបាននិយាយ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីលោក Park Jie-won ប្រធានសេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងថា កូរ៉េខាងជើងក៏ទាមទារឲ្យបន្ធូរបន្ថយទណ្ឌកម្មលើការនាំចូលទំនិញប្រណីតរបស់ខ្លួនដើម្បីនាំស្រា និងសម្លៀកបំពាក់ល្អៗចូល។

ដំណឹងនេះបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីកូរ៉េទាំងពីរបានស្តារបណ្តាញទំនាក់ទំនងទាន់ហេតុការណ៍ឡើងវិញដែលត្រូវបានកូរ៉េខាងជើងផ្អាកកាលពីមួយឆ្នាំមុន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមិនបាននិយាយទេកាលពីថ្ងៃអង្គារ៍អំពីសំណើថ្មីណាមួយសម្រាប់ដកទណ្ឌកម្មដើម្បីវិលទៅកាន់តុចរចារ។
សមាជិកសភាកូរ៉េខាងត្បូងបាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងលោកប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ចេអ៉ីន បានសម្តែងឆន្ទៈក្នុងការស្តារទំនុកចិត្ត និងធ្វើឲ្យប្រសើរឡើងនូវចំណង់ទំនាក់ទំនង ចាប់តាំងពីខែមេសាមក ហើយលោក គីម ក៏បានស្នើឲ្យភ្ជាប់បណ្តាញទំនាក់ទំនងទាន់ហេតុការណ៍ឡើងវិញ។
ពួកគេក៏បាននិយាយថា កូរ៉េខាងជើងត្រូវការអង្ករប្រហែលជា១លានតោន ដោយសារសេដ្ឋកិច្ចប្រទេសនេះជួបវិបត្តិកូវីដ-១៩ និងអាកាសធាតុដ៏អាក្រក់កាលពីឆ្នាំមុន។
ធនាគារកណ្តាលរបស់កូរ៉េខាងត្បូងកាលពីសប្តាហ៍មុនបាននិយាយថា សេដ្ឋកិច្ចរបស់កូរ៉េខាងជើងបានធ្លាក់ចុះដុនដាបយ៉ាងខ្លាំងបំផុតក្នុងរយៈពេល២៣ឆ្នាំចុងក្រោយនេះនៅឆ្នាំ២០២០ ខណៈទទួលរងទណ្ឌកម្មពីអង្គការសហប្រជាជាតិ វិធានការទប់ស្កាត់កូវីដ-១៩ និងគ្រោះធម្មជាតិ។
លោក ម៉ូន បានកំពុងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងការទូត និងសេដ្ឋកិច្ចជាមួយកូរ៉េខាងជើងជាអាទិភាពកំពូល ខណៈសហរដ្ឋអាមេរិកបានទទួចយូរមកហើយថា ទំនាក់ទំនងជាមួយកូរ៉េខាងជើងមិនអាចប្រសើរឡើងបានទេ ប្រសិនបើមិនបោះបង់ចោលកម្មវិធីអាវុយនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួននោះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?