ព័ត៌មានអន្ដរជាតិ
អ្នកចាក់វ៉ាក់សាំងរួច ចូល វៀតណាម លែងធ្វើចត្តាឡីស័កយូរដូចមុនទៀតហើយ
អ្នកទទួលបានវ៉ាក់សាំងកូវីដគ្រប់ដូស ដែលចូលក្នុងប្រទេសវៀតណាម នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ ហើយត្រូវតាមដានសុខភាពរបស់ពួកគេ នៅសប្តាហ៍បន្ទាប់។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា អ្នកចូលប្រទេស ជាមួយលិខិតត្រឹមត្រូវបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងពេញលេញ ដោយដូសចុងក្រោយនៅចន្លោះពី ១៤ ថ្ងៃទៅ ១២ ខែ មុនពេលមកដល់ និងលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ក្នុងរយៈពេល ៧២ ម៉ោងមុនពេលមកដល់ នឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័កត្រឹម៧ថ្ងៃប៉ុណ្ណោះ ខុសពីធម្មតាដែលមានរយៈពេល ១៤ថ្ងៃ។
លើសពីនេះ អ្នកដែលធ្លាប់ឆ្លងកូវីដ និងមានលិខិតបញ្ជាក់ថាពួកគេបានជាសះស្បើយពីជំងឺនេះក្នុងរយៈពេលប្រាំមួយខែចុងក្រោយ ក៏នឹងត្រូវកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កដែរ។

បន្ទាប់ពីការធ្វើចត្តាឡីស័ក អ្នកចូលប្រទេស នឹងត្រូវត្រួតពិនិត្យសុខភាពផ្ទាល់ខ្លួនក្នុងរយៈពេលប្រាំពីរថ្ងៃខាងមុខ ហើយត្រូវប្រើប្រាស់កម្មវិធីតាមដានទំនាក់ទំនង Bluezone ជាប្រចាំ។
ស្របពេលជាមួយគ្នានោះ ក្រសួងសុខាភិបាលវៀតណាម បានស្នើឲ្យក្រសួងការបរទេស ចេញសេចក្តីណែនាំស្តីពីការវាយតម្លៃ និងការបញ្ជាក់អំពីប័ណ្ណចាក់វ៉ាក់សាំងកូវីដនិងលិខិតបញ្ជាក់ការជាសះស្បើយ។

តំបន់នានា គួរតែផ្តល់ឱកាសដល់អ្នកមកដល់ ឲ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារប្រសិនបើចាំបាច់ ហើយអ្នកទាំងនោះនឹងត្រូវបង់ថ្លៃចំណាយលើ ការធ្វើចត្តាឡីស័កដោយខ្លួនឯង។
ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតបន្ថែម រួមទាំងកាលបរិច្ឆេទនៃការអនុវត្តនេះផងដែរ មិនត្រូវបានបង្ហាញទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ថៃ ប្រើវិធីសាស្រ្តថ្មី ដើម្បីព្យាបាលអ្នកជំងឺកូវីដ ដែលពិបាកលេបថ្នាំ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ