Connect with us

ព័ត៌មានអន្ដរជាតិ

ចិន រកឃើញ អ្នកឆ្លងកូវីដក្នុងសហគមន៍ច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីខែមករា ខណៈ Delta កំពុងវាយលុក

បានផុស

នៅ

នៅថ្ងៃពុធទី ០៤ ខែសីហានេះ ប្រទេសចិនបានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ -១៩ ក្នុងសហគមន៍ច្រើនបំផុតចាប់តាំងពីខែមករាមក ខណៈទីក្រុងមួយចំនួន បានបង្កើនការរឹតត្បិត កាត់បន្ថយជើងហោះហើរនិងបង្កើនការធ្វើតេស្ត ដើម្បីទប់ទល់នឹងវីរុសបំប្លែងខ្លួន Delta។

ចាប់តាំងពីចុងខែកក្កដាមក វីរុសឆ្លងខ្លាំង Delta ត្រូវបានគេរកឃើញនៅក្នុងទីក្រុងចិនជាច្រើន រាប់បញ្ចូលទាំងរដ្ឋធានីប៉េកាំងនិងទីក្រុងអ៊ូហាន ដែលជាកន្លែងមេរោគកូវីដ ផ្ទុះឡើងកាលពីចុងឆ្នាំ ២០១៩ ផងដែរ។

ប្រទេសចិន បានរាយការណ៍ពីការឆ្លង កូវីដក្នុងសហគមន៍ចំនួន ៧១ ករណីកាលពីថ្ងៃទី ៣ ខែសីហា ដែលនេះជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី ៣០ ខែមករាមក ខណៈចំនួននៃការឆ្លងបានកើនឡើង ៥ ថ្ងៃជាប់ៗគ្នា គិតចាប់តាំងពីថ្ងៃទី ៣០ ខែកក្កដាមក។

China undertakes mass testing in Nanjing as COVID surges, while Thailand  sees record cases for second day running - ABC News

ទីក្រុងភាគច្រើន មិនទាន់ដាក់ចេញនូវការបិទខ្ទប់តឹងរ៉ឹងទេ ប៉ុន្តែទីក្រុងមួយចំនួនបានដាក់កម្រិតលើចលនាខ្លះ។

ទីក្រុង Nanjing និង Yangzhou នៅខេត្ត Jiangsu ភាគខាងកើត ដែលជាកន្លែងករណីភាគច្រើននៅក្នុងប្រទេសចិនត្រូវបានគេរាយការណ៍ចាប់តាំងពីថ្ងៃទី២០ខែកក្កដាមក បានផ្អាកជើងហោះហើរក្នុងស្រុក រថយន្តក្រុងដឹកអ្នកដំណើរចម្ងាយឆ្ងាយ តាក់ស៊ីនិងសេវាកម្មធ្វើដំណើរនានាចេញនិងចូលទីក្រុង។

ចំណែកទីក្រុង Zhengzhou និង Jingzhou បានបិទខ្ទប់សង្កាត់មួយចំនួន និងដាក់កំហិតលើការដឹកជញ្ជូនសាធារណៈ នៅក្នុងតំបន់ដែលចាត់ទុកថាមានហានិភ័យខ្ពស់។

គិតត្រឹមថ្ងៃអង្គារទី០៣ខែសីហា ប្រទេសចិន​ បានកត់ត្រាការឆ្លងកូវីដសរុប ៩៣,២៨៩ករណី ខណៈចំនួនអ្នកស្លាប់មិនប្រែប្រួលទេ ពោលគឺនៅតែមានចំនួន ៤,៦៣៦នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ធ្ងន់ធ្ងរហើយ វីរុសបំប្លែងខ្លួនឥណ្ឌា Delta អុកឡុកដល់ទីក្រុងអ៊ូហាន ហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១២ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

តាំងផលិតស្រា
សន្តិសុខសង្គម១២ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម