ព័ត៌មានអន្ដរជាតិ
មេ WHO អំពាវនាវយ៉ាងខ្លាំងឲ្យផ្អាកការចាក់វ៉ាក់សាំងបង្ការកូវីដដូសទី៣សិន
អង្គការសុខភាពពិភពលោកកំពុងអំពាវនាវឲ្យផ្អាកការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូសទី៣រហូតដល់ដាច់ខែកញ្ញាសិន។ នេះជាការលើកឡើងរបស់លោកអគ្គលេខាធិការ Tedros Adhanom Ghebreyesus នៅថ្ងៃពុធ ទី៤ ខែសីហា។
ការអំពាវនាវឲ្យផ្អាកចាក់វ៉ាក់សាំងបន្ថែមដូសទី៣គឺខ្លាំងបំផុតពីអង្គការសហប្រជាជាតិ ដោយសារគម្លាតខុសគ្នាឆ្ងាយរវាងអត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។
លោក Tedros មានប្រសាសន៍ថា ការអំពាវនាវនេះគឺដើម្បីឲ្យប្រជាជននៃប្រទេសនីមួយៗយ៉ាងហោចណាស់ក៏ចាក់វ៉ាក់សាំងបាន១០%។

«ខ្ញុំយល់ពីកង្វល់របស់រដ្ឋាភិបាលទាំងអស់ដើម្បីការពារប្រជាជនរបស់ខ្លួនពីវីរុសបំប្លែងខ្លួន Delta។ ប៉ុន្តែយើងមិនអាចទទួលយកបាននូវប្រទេសទាំងឡាយដែលបានប្រើប្រាស់ច្រើនបំផុតនៃការផ្គត់ផ្គង់វ៉ាក់សាំងជាសកលកំពុងប្រើកាន់តែច្រើននោះទេ»។
កាលពីសប្តាហ៍មុន លោកប្រធានាធិបតីអ៉ីស្រាអែល Isaac Herzog បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូសទី៣ ដែលជាការចាប់ផ្តើមយុទ្ធនាការណ៍ចាក់ដូសបន្ថែម ឬហៅថា ដូសទី៣ដល់មនុស្សដែលមានអាយុច្រើនជាង៦០ឆ្នាំដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរាលឆ្លងយ៉ាងលឿនរបស់វីរុសបំប្លែងខ្លួន Delta នៅក្នុងប្រទេស។
សហរដ្ឋអាមេរិកកាលពីខែកក្កដាបានចុះកិច្ចព្រមព្រៀងជាមួយវ៉ាក់សាំង Pfizer និង BioNTech ដើម្បីទិញ២០០លានដូសបន្ថែមទៀតសម្រាប់ចាក់ដល់កុមារក៏ដូចជាការចាក់បន្ថែមដូសទី៣។
លោកស្រី Katherine O’Brien នាយកផ្នែកវ៉ាក់សាំងបង្ការ និងជីវសាស្ត្ររបស់អង្គការសុខភាពពិភពលោកបានប្រាប់អ្នកសារព័ត៌មានថា ៖«យើងត្រូវការជំនួសវិញដោយផ្តោតសំខាន់លើមនុស្សដែលងាយរងគ្រោះបំផុត ដែលប្រឈមហានិភ័យនៃការឈឺធ្ងន់ និងបណ្តាលឲ្យបាត់បង់ជីវិត ឲ្យបានចាក់ដូសទី១ និងដូសទី២»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ