ព័ត៌មានអន្ដរជាតិ
អ្នកស្រាវជ្រាវអាមេរិក៖ មនុស្សចាស់ដួលទង្គិចច្រើន ក្នុងអំឡុងកូវីដ កំពុងប្រឈមនឹងការស្លាប់ខ្ពស់
ការស្ទង់មតិថ្មីមួយបានបង្ហាញថា ជនជាតិអាមេរិកមានវ័យចំណាស់ ប្រឈមនឹងហានិភ័យខ្ពស់នៃការធ្លាក់ឬដួលទង្គិច ដោយសារតែការធ្លាក់ចុះសកម្មភាពនៃរាងកាយ អំឡុងពេលមានជំងឺរាតត្បាត ហើយធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ឬស្លាប់បាន។

ជាងមួយភាគបីនៃមនុស្សពេញវ័យអាមេរិក ២,០៧៤ នាក់ មានអាយុពី ៥០ ទៅ ៨០ ឆ្នាំ ដែលបានចូលរួមក្នុងការស្ទង់មតិតាមអ៊ីនធឺណេត ក្នុងខែ មករា បានរាយការណ៍ពីការថយចុះនៃសកម្មភាពរាងកាយ ក្នុងរយៈពេល ១០ ខែដំបូងនៃជំងឺរាតត្បាត ហើយ ២៧ ភាគរយ បាននិយាយថា ស្ថានភាពរាងកាយរបស់ពួកគេ មិនមានភាពបត់បែននៃកម្លាំងសាច់ដុំ ដែលនេះកាន់តែអាក្រក់ទៅៗ ។ ចំណែកមួយភាគបួនបាននិយាយថា ពួកគេមានការធ្លាក់ចុះសមត្ថភាពក្នុងការធ្វើដំណើរទៅមក។
សរុបមក ៣៦ ភាគរយ នៃមនុស្សចាស់បានរាយការណ៍ពីការភ័យខ្លាចនៃការដួល ប៉ុន្តែអត្រាខ្ពស់ជាងក្នុងចំណោមអ្នកដែលមានអាយុលើសពី ៦៥ ទៅ ៤៦ ភាគរយ និងស្ត្រី ៤៤ ភាគរយ នេះបើយោងតាមការស្ទង់មតិថ្នាក់ជាតិស្ដីពីសុខភាពមនុស្សចាស់ពីសាកលវិទ្យាល័យ Michigan។
លោក Geoffrey Hoffman ជំនួយការសាស្រ្តាចារ្យនៅសាលាគិលានុបដ្ឋាយិកា និងជាអ្នកស្រាវជ្រាវការដួលដែលបានធ្វើការជាមួយក្រុមស្ទង់មតិបញ្ជាក់ថា “ មនុស្សចាស់ជាច្រើន បានប៉ះទង្គិចរាងកាយរៀងរាល់ឆ្នាំ ហើយជំងឺរាតត្បាតគឺជារនាំងសម្រាប់ពួកគាត់។ ការដួលជាច្រើន បណ្ដាលឲ្យមានរបួសនៅក្នុងក្រុមអាយុនេះ ហើយត្រូវការការយកចិត្តទុកដាក់ពីគ្រូពេទ្យ” ។

ការស្ទង់មតិក៏បានបង្ហាញផងដែរថា ក្រុមជាក់លាក់នៃមនុស្សចាស់ និងស្ត្រី មនុស្សពេញវ័យ អ្នកដែលតស៊ូជាមួយភាពឯកកោ និងអ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំ អាចត្រូវការជំនួយបន្ថែម ដើម្បីកែលំអស្ថានភាពរាងកាយនិងកាត់បន្ថយហានិភ័យនៃការដួល។ ពួកគេបាននិយាយថា ជំនួយអាចត្រូវបានផ្ដល់ដោយអ្នកផ្ដល់សេវាសុខភាព និងសម្បទា ក៏ដូចជាគ្រួសារ និងមិត្តភ័ក្ដិ។
ការដួលទង្គិច នាំឲ្យការស្លាប់របស់ជនជាតិអាមេរិកវ័យចំណាស់ជាង ៣២,០០០ នាក់ជារៀងរាល់ឆ្នាំ។ ការស្ទង់មតិដដែលក៏បានរកឃើញថា ២៨ ភាគរយនៃមនុស្សចាស់ ដែលរងរបួសដោយសារការធ្លាក់អំឡុងពេលមានជំងឺកូវីដ អាចពន្យារពេលឬមិនទទួលបានការថែទាំសុខភាពដែលពួកគេគិតថាពួកគេត្រូវការ។ ក្នុងចំណោមនោះ ៤០ ភាគរយ បាននិយាយថា ជំងឺរាតត្បាតទាក់ទងដោយផ្ទាល់ទៅនឹងកង្វះការថែទាំនេះ។

អ្នកដែលមានផលប៉ះពាល់យូរអង្វែង ពីការធ្លាក់ឬទង្គិចក្នុងកំឡុងពេលមានជំងឺរាតត្បាត គួរតែស្វែងរកការស្តានីតិសម្បទា និងការថែទាំផ្សេងទៀត ដើម្បីចៀសវាង ឬកាត់បន្ថយហានិភ័យនៃបញ្ហាបន្ថែម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រោះថ្នាក់ស្នាក់នៅផ្ទះយូរ! យុវវ័យគួរបង្រៀនចាស់ៗធ្វើលំហាត់ប្រាណ បង្កើនភាពស៊ាំទប់ទល់កូវីដ
ចុចអាន៖យុវវ័យចេញក្រៅញឹក ទៅកន្លែងកកកុញ មកមើលវិធីការពារមនុស្សចាស់ និងក្មេងៗ ពីវីរុសបំប្លែងខ្លួន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?