Connect with us

ព័ត៌មានអន្ដរជាតិ

រន្ទះ​បាញ់​​មង្គល​ការ​នៅបង់ក្លាដែស​​សម្លាប់​មនុស្ស​១៧​នាក់​ កូនកំលោះរបួស

បានផុស

នៅ

យ៉ាង​ហោច​ណាស់ មនុស្ស​១៧​នាក់​នៅ​ក្នុង​ពិធី​មង្គល​ការ​មួយក្នុង​ប្រទេស​បង់ក្លាដែស​​ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់។ នេះ​បើ​តាម​មន្ត្រី​បាន​ឲ្យ​ដឹង។

យោង​តាម​មន្ត្រី​មូលដ្ឋាន Sakib Al-Rabby  បានឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​នៅ​ពេល ពួក​គេ​ទើប​​​​ចុះ​ចេញ​ពី​ទូក​នៅ​​មាត់​ទន្លេ​មួយ​នៃ​ទី​ប្រជុំ​ជន Shibganj ​ដើម្បី​ជ្រក​ភ្លៀង​មុន​ពេល​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ផ្ទះ​កូន​ក្រមុំ​នៅ​ពេល​​ដែល​​មាន​ភ្លៀង​ធ្លាក់ និង​ផ្គួររន្ទះ នៅ​ភាគ​ខាង​ជើង​ទី​ក្រុង Dhaka។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះ មនុស្ស​១៤​នាក់រួម​ទាំង​កូនកំលោះ​ផង​បាន​របួស ប៉ុន្តែនៅ​ក្នុង​ពិធី​នោះ​មិន​មាន​​​កូន​ក្រមុំ​​​ទេ។

ជា​រៀង​រាល់​ឆ្នាំ មនុស្ស​រាប់​រយ​នាក់​នៅ​អាស៊ី​ខាង​ត្បូង​បាន​រន្ទះ​បាញ់ស្លាប់។ កាល​ពី​ឆ្នាំ​២០១៦ បង់ក្លាដែស​បាន​ឲ្យ​ដឹង​ថា រន្ទះ​បាញ់​បាន​សម្លាប់​មនុស្ស​​ជាង​២០០​​នាក់គ្រាន់​តែ​នៅ​ក្នុង​ខែ​ឧសភា ក្នុង​នោះ​ត្រឹម​តែ​១​ថ្ងៃ​មាន​ស្លាប់​៨២​នាក់​ក៏​មាន។

អ្នក​ជំនាញ​បាន​និយាយ​ថា ការកាប់​​បំផ្លាញ​ព្រៃឈើ​​ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​កើនឡើង​នូវ​គ្រោះថ្នាក់​រន្ទះ​បាញ់​ផង​ដែរ៕​

កន្លែង​ពួក​គេ​ជ្រក

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម