Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រីកូឡុំប៊ី ២នាក់លាក់គ្រឿងញៀន ១,០០០ដូសក្នុងប្រដាប់ភេទ ត្រូវប៉ូលិសចាប់បាន បន្ទាប់ពីឃើញ ដើរចម្លែក

បានផុស

នៅ

ស្ត្រីជនជាតិកូឡុំប៊ីពីរនាក់ ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធកូកាអ៊ីន លាក់នៅក្នុងប្រដាប់ភេទ បន្ទាប់ពីពួកគេ ត្រូវបានប៉ូលិសប្រទះឃើញដើរខុសប្លែកពីធម្មតា។

Police officers pose with the women after they were caught smuggling cocaine inside their genitals at the Rafael Nunez International Airport in the city of Cartagena

អ្នកទាំងពីរ ត្រូវចាប់បាននៅអាកាសយានដ្ឋានអន្តរជាតិ Rafael Nunez ក្នុងទីក្រុង Cartagena ខណៈពេលព្យាយាមឡើងយន្តហោះទៅកាន់កោះ San Andres។

ប៉ូលិសនិយាយថា ពួកគេមានថ្នាំញៀនកូកាអ៊ីនចំនួន ១,០០០ ដូសនិងថ្នាំ Benzodiazepines ចំនួន៦០គ្រាប់​ ដែលរុំនៅក្នុងកញ្ចប់ស្រោបជ័រ ហើយដាក់ចូលទៅក្នុងប្រដាប់ភេទរបស់ពួកគេ។

The women are marched along by police after they were arrested when officers spotted them making 'strange movements'

ប៉ូលិសបន្តថា ស្ត្រីទាំងពីរ មានអារម្មណ៍ភិតភ័យ ហើយធ្វើចលនាចម្លែក ដែលនាំឲ្យពួកគេត្រូវចាប់ខ្លួនបានត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ មុនពេលឡើងយន្តហោះ។

អ្នកនាំពាក្យរបស់ប៉ូលិសក្រុង Cartagena បានឲ្យដឹងថា “អង្គភាព បានធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់លើវ៉ាលិសរបស់អ្នកដំណើរ ដែលឡើងជិះយន្តហោះក្នុងស្រុក និងថ្នាំគ្រវី Rivotril ចំនួន ៦០ បន្ទះក៏ត្រូវបានរកឃើញនៅក្នុងនោះផងដែរ”។

Moment wrapped cocaine was removed from woman's vag!na (Disturbing video) -  Expressive Info

យោងតាមប្រភពពីសមត្ថកិច្ច, ស្ត្រីទាំងពីរនាក់ ត្រូវបានគេនាំទៅប៉ុស្តិ៍ប៉ូលិសភ្លាមៗ ហើយពួកគេបានស្ម័គ្រចិត្តដកកញ្ចប់ចេញពីប្រដាប់ភេទរបស់ពួកគេ។

ប៉ូលិសបានបន្ថែមថា អ្នកជំនាញប្រឆាំងគ្រឿងញៀន ត្រូវបានកោះហៅដើម្បីធ្វើតេស្តរកសារធាតុញៀន ហើយពួកគេពិតជាបានបង្ហាញថា វាជាសារធាតុខុសច្បាប់ពិតមែន។

Woman caught smuggling $94K worth of cocaine in her bra, body at JFK  Airport - NBC2 News

ស្ត្រីទាំងពីរនាក់ ប្រឈមមុខនឹងការចោទប្រកាន់ពីបទផលិតគ្រឿងញៀន និងជួញដូរគ្រឿងញៀនខណៈការស៊ើបអង្កេតកំពុងបន្ត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មនុស្ស ៤ នាក់ ក្លែង ធ្វើជា នគរបាល ប្រឆាំង បទល្មើស គ្រឿងញៀន ជម្រិត ទារប្រាក់ ពី ពលរដ្ឋ ត្រូវ កម្លាំង សមត្ថកិច្ច បង្ក្រាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

មីនតោន
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម