ព័ត៌មានអន្ដរជាតិ
ផ្ទុះឆ្លងកូវីដលើមនុស្សរាប់ពាន់នាក់ក្នុងការប្រគំតន្ត្រីនៅ អេស្ប៉ាញ
រដ្ឋាភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធថា មនុស្សជិត ២,៣០០ នាក់ដែលបានចូលរួមមហោស្រពតន្ត្រីចំនួន ៣ នៅតំបន់កាតាឡូនៀនៃប្រទេសអេស្ប៉ាញ នៅរដូវក្តៅនេះបានឆ្លងជំងឺកូវីដ ១៩ ។

មហោស្រពតន្រ្តី Vida, Canet Rock និង Cruilla ត្រូវបានប្រគុំក្រោយការដាក់ស្លាកថា “មានសុវត្ថិភាពចំពោះកូវីដ” ដែលរួមបញ្ចូលទាំងវិធានការដូចជា ការធ្វើតេស្តរហ័សលើការចូល និងការពាក់ម៉ាសជាដើម ។
ទោះយ៉ាងណាការសិក្សាមួយបានបង្ហាញថា វិធានការសុវត្ថិភាពនៅឯមហោស្រពតន្រ្តីនោះ គឺមិនគ្រប់គ្រាន់ដើម្បីរក្សាការចម្លងរោគនោះទេ ស្របពេលដែលវីរុសកំពុងរីករាលដាលយ៉ាងខ្លាំង ក្នុងចំណោមប្រជាជនវ័យក្មេងរបស់អេស្ប៉ាញ ។

ការសិក្សាដោយរដ្ឋាភិបាលតំបន់កាតាឡូនៀ បានរកឃើញថា មនុស្សប្រមាណ ៥ ម៉ឺននាក់ដែលបានចូលរួមព្រឹត្តិការណ៍នេះមានហានិភ័យឆ្លងជំងឺកូវីដ ១៩ ទ្វេដង ជាងអ្នកដែលមានអាយុប្រហាក់ប្រហែលគ្នានៅក្នុងក្រុមត្រួតពិនិត្យ ។
ទន្ទឹមនោះ លោក Carmen Cabezas មន្រ្តីជាន់ខ្ពស់ផ្នែកសុខភាពសាធារណៈតំបន់កាតាឡូនៀ បាននិយាយថា មហោស្រពនេះកំពុងដើរតួនាទីនៅក្នុងរលកឆ្លងទី ៥ របស់តំបន់ ។

ថ្វីបើមហោស្រពតន្រ្តីខ្លះនៅតែបន្ត បន្ទាប់ពីតំបន់កាតាឡូនៀបានបិទក្លឹបរាត្រី ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសក៏ដោយ ក៏ផ្នែកខ្លះនៃការប្រគំតន្ត្រីនោះ ផ្អែកលើគំរូតេស្តដែលរកឃើញថាទទួលបានជោគជ័យនៅក្នុងព្រឹត្តិការណ៍សាកល្បងមុនៗ ។
គួរបញ្ជាក់ថា តំបន់កាតាឡូនៀ គឺជាចំណុចកណ្តាលនៃរលកឆ្លងទី ៥ របស់អេស្ប៉ាញ ដែលជះឥទ្ធិពលធំបំផុតដល់ប្រជាជនដែលមិនទាន់ចាក់វ៉ាក់សាំង របស់ប្រទេសនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អេស្ប៉ាញ ជាប្រទេសដំបូងបង្អស់នៅអឺរ៉ុប ចាប់ផ្ដើមចាក់វ៉ាក់សាំងតែមួយដូស Johnson & Johnson

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ