ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តនៅ Wuhan ប្រាប់ថា មេរោគបំប្លែងខ្លួនថ្មីៗ នឹងលេចចេញមកទៀត
លោកស្រី Shi Zhengli អ្នកជំនាញខាងមេរោគនៅវិទ្យស្ថានផ្នែកវីរុសទីក្រុង Wuhan បាននិយាយថា វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីៗទៀត នឹងបន្តលេចឡើង ខណៈចំនួននៃការឆ្លងដែលកាន់តែខ្លាំង បានផ្តល់ឱកាសកាន់តែច្រើនសម្រាប់មេរោគ វិវត្តខ្លួន។

យោងតាមអង្គការសុខភាពពិភពលោក, វីរុសបំប្លែងខ្លួន Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ពេលនេះបានវាយលុកប្រទេសនិងដែនដីយ៉ាងតិច៩៨ហើយ ហើយបានបន្តបំប្លែងនិងវិវត្តខ្លួន។
លោកស្រី Shi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃពុធថា “យើងមិនគួរភ័យស្លន់ស្លោទេ ប៉ុន្តែយើងត្រូវត្រៀមខ្លួនដើម្បីរួមរស់ជាមួយមេរោគនេះក្នុងរយៈពេលយូរអង្វែង”។

បច្ចុប្បន្ន ប្រទេសចិនស្ថិតនៅក្រោមសម្ពាធ ក្នុងការគ្រប់គ្រងការរីករាលដាល ប៉ុន្តែការដាក់ខ្លួននៅដាច់ដោយឡែក នៅតែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការចម្លង។ លើសពីនេះត្រូវជៀសវាងការជួបជុំគ្នា ត្រូវអនុវត្តវិធានការគម្លាតសង្គម ពាក់ម៉ាស់និងលាងដៃឲ្យបានញឹកញាប់។
លោកស្រី Shi លើកឡើងថា លោកស្រីបាននិយាយជាមួយអ្នកជំងឺមួយចំនួន ដែលឆ្លងមេរោគបន្ទាប់ពីចាក់វ៉ាក់សាំង ហើយបានរកឃើញថា ទោះបីជាមិនអាចការពារការឆ្លងបាន១០០ភាគរយក៏ដោយ ក៏វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពក្នុងការការពារ ការធ្លាក់ខ្លួនឈឺធ្ងន់។

លោកស្រីបានដាស់តឿនប្រជាជនឲ្យទៅទទួលថ្នាំបង្ការឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងអំពាវនាវឲ្យពន្លឿនការស្រាវជ្រាវនិងអភិវឌ្ឍវ៉ាក់សាំង ដើម្បីការពារការឆ្លង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Global Times
ចុចអាន៖ WHO ថា កូវីដនឹងនៅជាមួយយើងរយៈពេលវែង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ