ព័ត៌មានអន្ដរជាតិ
ទោះកូវីដកំពុងខ្លាំង សហរដ្ឋអាមេរិកត្រៀមកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក ឆាប់ៗនេះ
មន្រ្តីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអង្គារទី២៤ខែវិច្ឆិកាថា មជ្ឍមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិកអាចនឹងកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក។
នាពេលបច្ចុប្បន្ននេះ អាជ្ញាធរសុខាភិបាលបានផ្តល់អនុសាសន៍ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាប៉ុន្តែមន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា មានភ័ស្តុតាងដែលថារយៈពេលនេះអាចធ្វើឲ្យខ្លីបានប្រសិនបើអ្នកជំងឺត្រូវបានគេធ្វើតេស្តរកវីរុសក្នុងអំឡុងពេលនៃការធ្វើចត្តាឡីស័ក។
មន្ត្រីសុខាភិបាលកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា “ខ្ញុំសូមបញ្ជាក់ថា យើងកំពុងពិនិត្យមើលភ័ស្តុតាងជាប្រចាំហើយយើងកំពុងចាប់ផ្តើមបង្ហាញភ័ស្តុតាងថា ការធ្វើចត្តាឡីស័កកាន់តែឆាប់ដែលបំពេញបង្រ្គប់ដោយការធ្វើតេស្តអាចត្រូវបានកាត់បន្ថយពី១៤ថ្ងៃមកកាន់រយៈពេលមួយដែលខ្លីជាងនេះ”។
លោកបានបន្ថែមថា ការសម្រេចផ្លាស់ប្តូរគោលការណ៍ណែនាំនេះមិនមែនជាទីបញ្ចប់ទេហើយក្រុមអ្នកជំនាញនៅតែកំពុងពិនិត្យទិន្នន័យឡើងវិញដើម្បីធ្វើឲ្យប្រាកដថា ការផ្លាស់ប្តូរបែបនេះនឹងមិនធ្វើឲ្យមនុស្សមានគ្រោះថ្នាក់ឡើយ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានរងការរិះគន់ពីក្រុមអ្នកជំនាញនិងមន្រ្តីសុខភាពសាធារណៈចំពោះភាពយឺតយ៉ាវក្នុងការបង្កើនការធ្វើតេស្តរកជំងឺកូវីដ១៩។
យោងតាមរបាយការណ៍របស់ Reuters បានឲ្យដឹងថា ករណីឆ្លងវីរុសថ្មីនៅសហរដ្ឋអាមេរិកមានអត្រាជាមធ្យមមានជិត១៧២,០០០នាក់ក្នុងមួយថ្ងៃហើយមានចំនួនលើស១០០,០០០នាក់ចាប់តាំងពីដើមខែវិច្ឆិកាមក។
ចំនួនអ្នកស្លាប់សរុបរបស់សហរដ្ឋអាមេរិកដោយសារជំងឺកូវីដ១៩បានឈានដល់ជិត២៥៩,០០០នាក់គិតត្រឹមថ្ងៃអង្គារខណៈករណីឆ្លងជាង១២.៥លានករណីត្រូវបានកត់ត្រា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន