ព័ត៌មានអន្ដរជាតិ
ល្អណាស់ វ៉ាក់សាំង Moderna ប្រកាសពីប្រសិទ្ធភាពនៅខ្ពស់ដដែលពី៤ទៅ៦ខែក្រោយចាក់ដូសទី២
ក្រុមហ៊ុនវ៉ាក់សាំង Moderna នៅថ្ងៃព្រហស្បតិ៍ម្សិលមិញបាននិយាយថា វ៉ាក់សាំងបង្ការកូវីដ-១៩របស់ខ្លួនមានប្រសិទ្ធភាពប្រហែល៩៣%រយៈពេល៤ទៅ៦ខែ បន្ទាប់ពីចាក់ដូសទី២ដែលប្រសិទ្ធភាពនេះស្ទើរតែគ្មានការប្រែប្រួលទៅនឹងលទ្ធផលសាកល្បងគ្លីនិកពីដំបូងដែលមាន៩៤%។

ប្រសិទ្ធភាពនេះប្រៀបធៀបនឹងទិន្នន័យចេញផ្សាយរបស់គូប្រជែងគឺវ៉ាក់សាំង Pfizer និង BioNTech កាលពីសប្តាហ៍មុនដែលពួកគេលើកឡើងថា ប្រសិទ្ធភាពវ៉ាក់សាំងរបស់ពួកគេបានធ្លាក់ចុះ៦%រាល់ពីរខែ ដែលធ្លាក់មកនៅត្រឹមប្រហែល៨៤% រយៈពេល៦ខែ បន្ទាប់ពីចាក់ដូសទី២។ វ៉ាក់សាំង Moderna និង Pfizer-BioNTech ផ្អែកលើបច្ចេកវិទ្យានាំសា RNA (mRNA)។
នាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stéphane Bancel មានប្រសាសន៍ក្នុងសេចក្តីប្រកាសមួយថា ៖«យើងពិតជាត្រេកអរដែលប្រសិទ្ធភាពវ៉ាក់សាំងបង្ការកូវីដ-១៩របស់យើងនៅថេរ៩៣%ចាប់ពី៤ទៅ៦ខែ»។
«រយៈពេលដ៏ខ្លាំងនេះផ្តល់អត្ថប្រយោជន៍ដល់មនុស្សរាប់រយលាននាក់ដែលបានចាក់វ៉ាក់សាំង Moderna»។

ក្រុមហ៊ុន Moderna បានប្រកាសពីការលក់នៅត្រីមាសទី៤ដែលមានទឹកប្រាក់៤.៤ប៊ីលានដុល្លារអាមេរិកដែលខ្ពស់ជាងតិចតូចលើការប៉ាន់ស្មានជាធម្យម ៤.២ប៊ីលានដុល្លារអាមេរិកដែលទទួលបានពីអ្នកវិភាគ១០រូបរបស់ Refinitiv។ វ៉ាក់សាំងបង្ការកូវីដ-១៩របស់ក្រុមហ៊ុនគឺត្រូវបានអនុញ្ញាតឲ្យផលិត និងលក់ត្រឹមតែ៦៧លានដុល្លារអាមេរិកក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ