ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់តម្លៃវ៉ាក់សាំង Spunik V ដែលគ្រប់គ្នាពេញចិត្តស្តូក
យោងតាមមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ីបានឲ្យដឹងថា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណារបស់ប្រទេសរុស្ស៊ីដែលមានឈ្មោះថា Sputnik V គឺមានប្រសិទ្ធភាពជាង៩០ភាគរយហើយមានតម្លៃមិនដល់១០ដុល្លារទេក្នុងមួយដូសដែលតម្លៃនេះប្រហែលជាមនុស្សគ្រប់គ្នាអាចទទួលយកបាន។
លទ្ធផលបណ្តោះអាសន្ននេះត្រូវបានប្រកាសតាមរយៈសន្និសីទតាមវីដេអូដែលរៀបចំជាបន្ទាន់និងសេចក្តីប្រកាសព័ត៌មានមួយនៅព្រឹកនេះ។ ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានទិន្នន័យណាមួយត្រូវបានចេញផ្សាយនៅឡើយទេ។
វ៉ាក់សាំង Sputnik V របស់ទីក្រុងមូស្គូត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវរោគរាតត្បាតនិងមីក្រូជីវសាស្រ្តជាតិ N F Gamaleya ដែលគ្រប់គ្រងដោយរដ្ឋក្នុងទីក្រុងមូស្គូ។
ការប្រកាសនៅថ្ងៃនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសាកលវិទ្យាល័យ Oxford ប្រកាសថា វ៉ាក់សាំងរបស់ខ្លួនដែលត្រូវបានអភិវឌ្ឍជាមួយក្រុមហ៊ុនឱសថយក្ស AstraZeneca មានប្រសិទ្ធភាព៩០ភាគរយ។
វ៉ាក់សាំង Sputnik V នឹងមានតម្លៃ១០ដុល្លារឬ៧ផោនក្នុងមួយដូសចំណែកវ៉ាក់សាំងរបស់ Oxford ត្រូវបានគេរំពឹងថាមានតម្លៃត្រឹមតែ២.៦៧ដុល្លារប៉ុណ្ណោះក្នុងមួយដូស។
ទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សាំងរបស់រុស្ស៊ីនឹងមានតម្លៃថោកជាងវ៉ាក់សាំង mRNA ដែលផលិតដោយក្រុមហ៊ុន Pfizer ដែលមានតម្លៃ១៩.៧៧ដុល្លារក្នុងមួយដូសនិងវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដែលមានតម្លៃ៣២ដុល្លារក្នុងមួយដូស។
វាត្រូវបានគេរំពឹងថានឹងអាចប្រើបាននៅខែកុម្ភៈឆ្នាំ២០២១ហើយប្រទេសរុស្ស៊ីសង្ឃឹមថានឹងអាចផលិតបាន៥០០លានដូសក្នុងមួយឆ្នាំ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង