ព័ត៌មានអន្ដរជាតិ
ប្រទេសធំៗនៅតែបន្តចាក់វ៉ាក់សាំងដូសទី៣ មិនខ្វល់ការអំពាវនាវរបស់ WHO
ប្រទេសអាល្លឺម៉ង់ បារាំងនិងអ៊ីស្រាអែល នឹងបន្តផែនការ ចាក់វ៉ាក់សាំងកូវីដ ដូសជំរុញ ដោយមិនអើពើនឹងការអំពាវនាវរបស់អង្គការសុខភាពពិភពលោក (WHO) ឲ្យផ្អាក រហូតដល់មនុស្សកាន់តែច្រើនត្រូវបានចាក់ថ្នាំបង្ការនៅជុំវិញពិភពលោកនោះទេ។

ការសម្រេចចិត្ត បន្តចាក់វ៉ាក់សាំងដូសទី៣ បើទោះបីជាមានសេចក្តីថ្លែងការណ៍ដ៏ខ្លាំងក្លារបស់ WHO ក៏ដោយនេះ បានបង្ហាញពីភាពមិនស្មើគ្នាដ៏ធំធេង ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត ខណៈបណ្តាប្រទេសអ្នកមាន កំពុងបង្កើនយុទ្ធនាការដើម្បីការពារប្រជាពលរដ្ឋពីវីរុសបំប្លែងខ្លួនឆ្លងខ្លាំង Delta។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា ប្រទេសបារាំងកំពុងធ្វើការ លើការចាក់វ៉ាក់សាំងដូសទី ៣ ដល់មនុស្សចាស់ និងងាយរងគ្រោះចាប់ពីខែកញ្ញាទៅ។

ចំណែកក្រសួងសុខាភិបាលអាល្លឺម៉ង់បាននិយាយថា ប្រទេសនេះ មានបំណងចាក់វ៉ាក់សាំងដូសជំរុញ ដល់អ្នកជំងឺដែលមានប្រព័ន្ធការពារភាពស៊ាំចុះខ្សោយ មនុស្សចាស់និងអ្នកនៅតាមមណ្ឌលថែទាំ ចាប់ពីខែកញ្ញាទៅ។
ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Naftali Bennett បានជំរុញឲ្យប្រជាជនវ័យចំណាស់ ទៅទទួលវ៉ាក់សាំងដូសទី៣ បន្ទាប់ពីរដ្ឋាភិបាល ចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការដូសជំរុញកាលពីខែមុន។

កាលពីថ្ងៃពុធ ប្រធាន WHO លោក Tedros Adhanom Ghebreyesus បានអំពាវនាវឲ្យបញ្ឈប់ការចាក់វ៉ាក់សាំងដូសជំរុញ រហូតដល់យ៉ាងហោចណាស់ ចុងខែកញ្ញាដោយនិយាយថា វាមិនអាចទទួលយកបានទេសម្រាប់ប្រទេសអ្នកមាន ក្នុងការប្រើប្រាស់ការផ្គត់ផ្គង់វ៉ាក់សាំងសកលបន្ថែមទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មេ WHO អំពាវ នាវ យ៉ាង ខ្លាំង ឲ្យ ផ្អាក ការ ចាក់វ៉ាក់ សាំង បង្ការ កូវីដ ដូស ទី ៣សិន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ