Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ ចូ​ បៃដិន​ ផ្តល់​កន្លែងសុវត្ថិភាព​ដល់​ពលរដ្ឋ​ហុង​កុង​នៅ​អាមេរិក

បានផុស

នៅ

លោក​ប្រធានាធិបតីសហរដ្ឋ​អាមេរិក ចូ បៃដិន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​បាន​ផ្តល់​​ការ​ស្នាក់​នៅ​ដោយ​សុវត្ថិភាព​ដល់​ប្រជា​ជន​ហុងកុង​ដែល​​ស្ថិត​នៅ​អាមេរិក ដោយ​អនុញ្ញាត​ឲ្យ​​​មនុស្ស​រាប់​ពាន់​នាក់​បន្តស្នាក់​នៅ​​​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ក្រាប​របស់​​ចិន​។

លោក បៃដិន បាន​ដឹក​នាំ​ក្រសួងសន្តិសុខ​មាតុភូមិ​ដើម្បី​អនុវត្ត​ការ​ពន្យា​ពេល​នៃ​ការ​ដក​ចេញ​​​​រហូត​ដល់​១៨​ខែ​សម្រាប់​ប្រជា​ជន​ហុងកុង​ដែល​ស្ថិត​នៅអាមេរិក​បច្ចុប្បន្ន​​ដោយ​លើក​ឡើង​ពី​ហេតុ​ផល​គោល​នយោបាយ​ការបរទេសយក​អាសារ។

លោក ចូ បៃដិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន មាន​ប្រសាសន៍​ថា ៖«កាល​ពី​ឆ្នាំ​មុន ប្រទេស​ចិន​បាន​បន្ត​វាយ​លុក​ទៅ​លើ​តំបន់​ស្វ័យតហុងកុង ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ និង​ស្ថាប័ន​ប្រជា​ធិបតេយ្យ​ដែល​​នៅ​សេសសល់ ការ​ដាក់​កម្រិត​សេរីភាពក្នុង​ការ​សិក្សា និង​បង្ក្រាប​លើ​សេរីភាពសារព័ត៌មាន»។

លោក​ថា ការ​ផ្តល់​ជម្រក​សុវត្ថិភាព​សម្រាប់​ប្រជា​ជន​ហុងកុង​​ធ្វើ​ឲ្យ​ផល​ប្រយោជន៍​សហរដ្ឋ​​អាមេរិក​កាន់​តែ​ប្រសើរ​ឡើង​នៅ​ក្នុង​តំបន់។ អាមេរិក​នឹង​មិន​រារែក​ឡើង​ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​ប្រជា​ជន​នៅ​ហុងកុង។

យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋបាល​ម្នាក់ឲ្យ​ដឹង​ថា គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ចលនា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់ ប៉ុន្តែ​ភាគ​ច្រើន​នៃ​ប្រជា​ជន​ហុងកុង​នៅ​អាមេរិក​បច្ចុប្បន្ន​នេះត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​សិទ្ធិ​ទទួល​បាន។​

សេតវិមាន​បាន​និយាយ​ថា ចំណាត់​ការ​នេះ​គឺ​ធ្វើ​ឲ្យ​ច្បាស់​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​ឈរ​នៅ​ស្ងៀម​ស្ងាត់​ឡើយ​ ដោយ​សារ​ប្រទេស​ចិន​បាន​បំពាន​សន្យា​របស់​ខ្លួន​ទៅ​លើហុងកុង និង​សហគមន៍​អន្តរជាតិ។

លោក Alejandro Mayorkas រដ្ឋ​មន្ត្រី​ក្រសួងសន្តិសុខ​មាតុភូមិ​​អាមេរិក​បាន​ឲ្យ​ដឹង​ថា អ្នក​មាន​សិទ្ធិ​ទាំង​នោះក៏​អាច​ស្វែង​រក​សិទ្ធិ​ធ្វើ​ការងារបាន​ដែរ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៥ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម